វៀតណាម ៖ក្រុមហ៊ុនផលិតរថយន្តអគ្គីសនីវៀតណាម VinFast បាននាំ រថយន្តអគ្គិសនីចំនួន ៤ ម៉ូដែលរួមមាន VF 6, VF 7, VF 8 និង VF 9 ទៅកាន់សហរដ្ឋអាមេរិក ខណៈមានការគាំទ្រយ៉ាងច្រើ  នពីអតិថិជននៅក្រៅប្រទេស។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានREUTERចេញផ្សាយនៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២។

 ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់វៀតណាម VinFast បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបា​នដឹកជញ្ជូនរថយន្តចំនួន៩៩៩ គ្រឿងដំបូងរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក ដោយកំណត់ការដេញថ្លៃ​រយៈពេលប្រាំឆ្នាំដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលផលិតរថយន្តនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍សម្រាប់ទីផ្សារនៅអាមេរិកខាងជើង និងអឺរ៉ុប។

 ក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ ចាប់តាំងពីការដាក់បង្ហាញលើកដំបូងរបស់ខ្លួនទៅកាន់ពិភពលោក VinFast អភិវឌ្ឍបន្តិចម្តងៗនៅប្រព័ន្ធ ecosystem រថយន្តអគ្គិសនីចម្រុះ ចាប់ពីរថយន្តក្រុង រថយន្ត ម៉ូតូអគ្គិសនី និងដំណោះស្រាយថាមពលស្អាត។ ជាពិសេស ត្រកូលផលិតផល​រថយន្តអគ្គិសនី​របស់ក្រុមហ៊ុននេះមាន ៥ ម៉ូដែល ដោយបែងចែកផ្នែកពី A ដល់ E ពី VF 5 ដល់ VF 9 ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ