វៀតណាម៖ យោងតាមសេចក្ដីប្រកាស របស់សភានីតិបញ្ញត្តិបានឲ្យដឹងថា អនុប្រធានាធិបតីវៀតណាម លោកស្រី Vo Thi Anh Xuan ត្រូវបានតែងតាំងជាប្រធានរដ្ឋស្ដីទីវៀតណាមកាលពីថ្ងៃ ពុធ សប្ដាហ៍នេះ បន្ទាប់ពីអតីតប្រធានាធិបតីវៀតណាម លោក Nguyen Xuan Phuc បានលាលែងពីដំណែង កាលពីថ្ងៃ អង្គារ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Tuoitrenews នាថ្ងៃ ព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣។


ប្រធានរដ្ឋសភាលោក Vuong Dinh Hue បាននិយាយនៅក្នុងសេចក្ដីជូនដំណឹងមួយថា លោកបានចុះហត្ថលេខាក្នុងនាមគណៈកម្មធិការអចិន្រ្តៃយ៍រដ្ឋសភាពកាលពីថ្ងៃ ពុធ ថា លោកស្រី Xuan នឹងនៅតែជាប្រធានរដ្ឋស្ដីទីរហូតដល់រដ្ឋសភាជ្រើសរើសប្រមុខរដ្ឋថ្មី។


សូមជម្រាបថា លោក Nguyen Xuan Phuc អតីតប្រធានាធិបតីវៀតណាមបានលាលែងពីតំណែង និង ស្នើសុំចូលនិវត្តន៍ពីនយោបាយ ក្រោយពេលដែលបណ្ដោយឲ្យមន្រ្តីរដ្ឋាភិបាលមួយចំនួន រួមមានទាំងឧបនាយករដ្ឋមន្រ្តី ២រូប និង រដ្ឋមន្រ្តី ៣រូប បានប្រព្រឹត្តអំពើប្រាស់ចាកផ្សេងៗ ពាក់ព័ន្ធនឹងវិធានការកូវីដ១៩ ដែលបណ្ដាលឲ្យមានផលវិបាកធ្ងន់ធ្ងរដល់មនុស្សជាតិទាំងមូល៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ