វៀតណាម៖តំបន់ជាច្រើនក្នុងប្រទេសវៀតណាមប្រឈមនឹងបញ្ហាកង្វះប្រេងសាំង ខេត្តដែលប្រឈមខ្លាំងជាគេហូតដល់ដាក់ស្លាកបញ្ជាក់ថាអស់ស្តុកប្រេងមានខេត្ត បាញ់ដួង នឹង ដុងណៃ។បុគ្គលិក ស្ថានីយ៍ប្រេងឥន្ធនៈចំនួន ៥៤ នៅទីក្រុងហូជីមិញបាននិយាយថា ពួកគេអស់សាំងចាប់តាំងពីអ្នកផ្គត់ផ្គង់មិនបានចែកចាយចូលក្នុងប្រទេសបន្តដោយសារតែតម្លៃមានការកើនឡើង។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានVN Express នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។

បើតាមអ្នកលក់រាយតាមតំបន់បានអះអាងថា ពួកគេបានខាតបង់ពី ១០០ ទៅ ៣០០ លានដុង (៤,១៦៦-១២,៥០០ ដុល្លារ) ក្នុងករណីស្ថានីយ៍ប្រេងឥន្ធនៈតូចៗ និង ៥០០ លានដុងសម្រាប់ហាងធំដោយសារតែកម្រៃជើងសារទាប ហើយប្រហែលជាត្រូវបិទទ្វារប្រសិនបើអ្វីៗមិនប្រសើរឡើងក្នុងសប្តាហ៍នេះ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ