តុលាការចិន កាត់ទោសប្រហារជីវិតសមាជិកក្រុមឧក្រិដ្ឋជនចំនួន១៦នាក់ ក្រោយបង្កើតមជ្ឈមណ្ឌលឆបោកតាមអនឡាញនៅមីយ៉ាន់ម៉ា
ប៉េកាំង ៖តុលាការចិន កាលពីថ្ងៃចន្ទទី២៩កញ្ញា បានកាត់ទោសប្រហារជីវិតសមាជិកក្រុមឧក្រិដ្ឋជនចំនួន១៦នាក់នៃគ្រួសារល្បីឈ្មោះមួយ ដែលបានបង្កើតមជ្ឈមណ្ឌលឆបោកដ៏សាហាវនៅក្នុងតំបន់កKokang នៃប្រទេសមីយ៉ាន់ម៉ា ជាប់ព្រំដែនជាមួយប្រទេសចិន.។
គ្រួសារត្រកូលមីង ត្រូវបានគេរកឃើញថា មានពិរុទ្ធពីបទប្រព្រឹត្តិអំពើឧក្រិដ្ឋ ដោយមនុស្សជាច្រើនបានទទួលការកាត់ទោសជាប់ពន្ធនាគាររយៈពេលវែង។ សមាជិកគ្រួសារត្រកូលមីងសរុបចំនួន៣៩នាក់ត្រូវបានកាត់ទោស កាលពីថ្ងៃចន្ទទី២៩កញ្ញា នៅទីក្រុង Wenzhou។ សមាជិក១៦នាក់ត្រូវជាប់ទោសប្រហារជីវិត និង១១ជាប់គុកអស់មួយជីវិត ហើយអ្នកនៅសល់ត្រូវបានកាត់ទោសដាក់ពន្ធនាគារពី៥ទៅ២៤ឆ្នាំ។
តុលាការប្រជាជនកម្រិតមធ្យមវិនចូវ បានអះអាងកាលពីថ្ងៃចន្ទទី២៩កញ្ញាថា គ្រួសារត្រកូលមីង បានជាប់ពាក់ព័ន្ធនឹងបណ្តាញឆបោកតាមអ៊ីនធឺណិត ការជួញដូរគ្រឿងញៀន ពេស្យាចារ ការបង្កើតកាស៊ីណូ និងឧក្រិដ្ឋកម្មផ្សេងទៀតចាប់ពីឆ្នាំ ២០១៥។
តុលាការបានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេបានពឹងផ្អែកលើកម្លាំងប្រដាប់អាវុធ ដើម្បីបង្កើតមជ្ឈមណ្ឌលជាច្រើននៅក្នុងតំបន់កូកាង។ តុលាការបានបង្ហាញថា ក្រុមនេះបានសម្លាប់មនុស្ស១៤នាក់។ យោងតាមតុលាការ សកម្មភាពលេងល្បែងស៊ីសង និងឆបោករបស់គ្រួសារត្រកូលមីងបានរកចំណូលបានជាង១០ពាន់លានយ័ន ឬស្មើនឹង១,៤ពាន់លានដុល្លារ៕
អត្ថបទទាក់ទង
-
ចិនគ្មានអ្នកស្លាប់ដោយសារកូវីដ១៩ជាលើកដំបូង