អាជ្ញាធរនៃប្រទេសវៀតណាមចាប់ខ្លួនអតីតឯកអគ្គរដ្ឋទូតប្រចាំប្រទេសជប៉ុន ពីប្រព្រឹត្តអំពើបទពុករលួយ
1 ឆ្នាំ មុន
វៀតណាម៖ អតីតឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំប្រទេសជប៉ុន ត្រូវបាន អាជ្ញាធរ នៃប្រទេសវៀតណាម ចាប់ខ្លួន ដោយចោទប្រកាន់ថាបានទទួលសំណូក នៅពេលរៀបចំ ជើងហោះហើរនៃការធ្វើមាតុភូមិនិវត្តន៍ អំឡុងការឆ្លងរាតត្បាតខ្លាំងនៃជំងឺកូវីដ១៩។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Nikkei នៅថ្ងៃសុកទី២៣ ខែធ្នូ ឆ្នាំ២០២២។
អតីតឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសជប៉ុន លោក វូ ហុង ណាំ (Vu Hong Nam) និងមន្ត្រីមួយចំនួនទៀត ត្រូវបានសង្ស័យថាបានទទួល សំណូកពីមនុស្សមួយចំនួន គួរបញ្ជាក់ថា លោក វូ ហុង ណាំ បានបំពេញការងារជាឯកររគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសជប៉ុន នៅឆ្នាំ២០១៨ ហើយលោកក៏ធ្លាប់ជា អនុរដ្ឋមន្ត្រីការបរទេសវៀតណាមផងដែរ៕