គ.ជ.ប សម្រេចកំណត់យក ថ្ងៃ២៩ ឧសភា ខាងមុខនេះ ចាប់លេខរៀងគណបក្សនយោបាយ សម្រាប់ការបោះឆ្នោតតំណាងរាស្ដ្រ
1 ឆ្នាំ មុន
ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចកំណត់យកថ្ងៃទី២៩ ឧសភា ខាងមុខនេះ ជាថ្ងៃកំណត់លំដាប់លេខរៀង ឈ្មោះគណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត លើសន្លឹកឆ្នាំ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ នេះបើតាមសេចក្តីប្រកាស គ.ជ.ប នាថ្ងៃ២៥ ឧសភា។
កម្មវិធីនេះ នឹងប្រព្រឹត្តទៅនៅទីស្តីការគ.ជ.ប ដោយមានការនិមន្តយាងសម្តេចសង្ឃរាជទាំងពីរគណៈចូលរួម តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ តំណាងគណបក្សនយោបាយ តំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងអ្នកសារព័ត៌មានជាច្រើនទៀត។
សម្រាប់ការចូលរួមបោះឆ្នោត នាថ្ងៃ២៣ កក្កដា ខាងមុខនេះ គ.ជ.ប បានទទួលស្គាល់ផ្លូវការ នូវគណបក្សនយោបាយចំនួន១៨ សម្រាប់ប្រកួតប្រជែងការបោះឆ្នោត៕EB