មនុស្សស្លាប់ជាច្រើននាក់ក្នុងប្រទេសកូរ៉េខាងត្បូង ខណៈរថយន្ត ១៥ គ្រឿងត្រូវជាប់គាំងក្នុងផ្លូវរូងក្រោមដីដោយសារទឹកជំនន់
កូរ៉េខាងត្បូង៖ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា បុគ្គលិកជួយសង្គ្រោះនៅក្នុងប្រទេសកូរ៉េខាងត្បូងបានរកឃើញសាកសពចំនួន ៧នាក់ពីរថយន្តក្រុងដែលជាប់នៅក្នុងផ្លូវរូងក្រោមដីលិចទឹក ខណៈដែលភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃបានបណ្តាលឱ្យមានទឹកជំនន់រីករាលដាល ការបាក់ដី និងការហូរហៀរនៃទំនប់ធំមួយ។
មានរថយន្តចំនួន១៥ គ្រឿង រួមទាំងរថយន្តក្រុង និងរថយន្ត ១២ គ្រឿងបានជាប់ក្នុងផ្លូវរូងក្រោមដី ហើយមនុស្សសរុប១១ នាក់ត្រូវបានរាយការណ៍ថាបានបាត់ខ្លួន។
មន្ត្រីនៅកណ្តាលទីក្រុង Osong បានប្រាប់ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ ថា ក្រុមអ្នកជួយសង្គ្រោះបានរកឃើញសាកសពចំនួន៦បន្ថែមទៀត ។ផ្លូវក្រោមដីចំនួនបួនបានលិចលង់កាលពីថ្ងៃសៅរ៍ នៅពេលដែលច្រាំងទន្លេ Miho នៅក្បែរនោះបានបាក់រលំបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងរយៈពេលបីថ្ងៃ។
ទឹកជំនន់បានហូរកាត់ផ្លូវរូងក្រោមដីលឿនពេកដែលមានផលលំបាកសម្រាប់មនុស្សគេចខ្លួន នេះបើយោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ។ក្រុមមន្ត្រីបាននិយាយថា ក្រុមអ្នកជួយសង្គ្រោះបានស្រង់សាកសពម្នាក់ចេញពីផ្លូវរូងក្រោមដីកាលពីថ្ងៃសៅរ៍ និងបានជួយសង្គ្រោះមនុស្សប្រាំបួននាក់ដែលនៅរស់រានមានជីវិតដោយការតោងជាប់នឹងជ្រុងនៃរនាំង ជុំវិញផ្លូវរូងក្រោមដី៕