ភ្នំពេញ ៖ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងថា បច្ចុប្បន្នកងទ័ពកម្ពុជាចំនួន ២០នាក់ ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ថៃ គឺមានសុវត្ថិភាព ហើយកម្ពុជាជំរុញភាគីថៃ ឱ្យបញ្ជូនពួកគេត្រឡប់មកកម្ពុជាវិញឱ្យបានឆាប់រហ័ស ស្របតាមច្បាប់មនុស្សធម៌អន្តរជាតិ។

ប្រសាសន៍របស់លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ ធ្វើឡើងនៅក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃសុក្រ ទី០១ ខែសីហា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ក្នុងនោះដែរ អ្នកនាំពាក្យក្រសួងការពារជាតិ បានឱ្យដឹងទៀតថា កម្ពុជា ក៏បានស្នើប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ានឱ្យជួយអន្តរាគមន៍ ដើម្បីជំរុញឱ្យភាគីថៃឆាប់ប្រគល់យោធិនកម្ពុជាមកវិញឱ្យបានឆាប់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ