សហព័ន្ធកីឡាបាល់ទាត់អាស៊ីប្រកាសពិន័យកីឡាករ ថៃ និងឥណ្ឌូណេស៊ី ១៤នាក់ និងទឹកប្រាក់ជិត២ម៉ឺនដុល្លារ ក្រោយវាយគ្នានៅព្រឹត្តការណ៍ស៊ីហ្គេម
បរទេស៖សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានប្រកាសពិន័យមនុស្ស១៤នាក់ និងថវិកាជិត២ម៉ឺនដុល្លារ បន្ទាប់ពីប៉ះទង្គិចគ្នាយ៉ាងខ្លាំង រវាងឥណ្ឌូនេស៊ី និងថៃ លើវិញ្ញាសាបាល់ទាត់បុរសនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ វគ្គផ្តាច់ព្រ័ត្រ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។
បើតាមបញ្ជីនៃការផាកពិន័យមានដូចជា ឥណ្ឌូនេស៊ី៖ កីឡាករ ៣នាក់និង មន្ត្រីគ្រូបង្វឹក ៤នាក់ និង ថៃ៖ កីឡាករ ២នាក់ និង មន្ត្រីគ្រូបង្វឹក ៥នាក់។ខណ:សមាគមបាល់ទាត់ថៃ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) ពិន័យទឹកប្រាក់ ១០.០០០ដុល្លារ។
គួរបញ្ជាក់ថា ការប្រកួតដណ្តើមមេដាយមាស លើវិញ្ញាសាបាល់ទាត់បុរសនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ រវាងក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម២២ឆ្នាំ ឥណ្ឌូណេស៊ី នឹងថៃ បានបញ្ចប់នៅឯពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ដោយឥណ្ឌូណេស៊ីជាម្ចាស់មេដាយមាស ក្រោយជ័យជម្នះក្នុងលទ្ធផល ៥-២ ជាមួយនឹងការប្រកួតដ៏ចម្រូងចម្រាស និងមានប៉ះទង្គិចគ្នាយ៉ាងខ្លាំងរវាងក្រុមគ្រូបង្វឹក និងកីឡាករនៃក្រុមទាំងសងខាង៕
អត្ថបទទាក់ទង
-
ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ