រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានថ្កោលទោសចំពោះ "មហិច្ឆតា" របស់អង្គការណាតូ ដោយចោទប្រកាន់សម្ព័ន្ធមិត្តយោធាថាកំពុងស្វែងរកផលប្រយោជន៍ របស់ខ្លួនតាមរយៈជម្លោះអ៊ុយក្រែន។នេះបើតាមការចេញផ្សាយដោយសារព៍ត៌មានAljazeeraនៅថ្ងៃទី៣០ខែមិថុនា ឆ្នាំ២០២២។

មេដឹកនាំរុស្ស៊ីរូបនេះ ក៏បាននិយាយកាលពីថ្ងៃពុធថា លោកនឹងឆ្លើយតប ប្រសិនបើណាតូដាក់ពង្រាយកងទ័ព និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសហ្វាំងឡង់ និងស៊ុយអែត បន្ទាប់ពីពួកគេចូលជាសម្ព័ន្ធមិត្តយោធាដឹកនាំដោយសហរដ្ឋអាម៉េរិក។

លោក ពូទីន បានប្រាប់ទូរទស្សន៍រដ្ឋរុស្ស៊ី បន្ទាប់ពីកិច្ចពិភាក្សាជាមួយមេដឹកនាំតំបន់ ក្នុងរដ្ឋអតីតសហភាពសូវៀតនៅអាស៊ីកណ្តាលគឺប្រទេស តួកម៉េនីស្ថាន ថា “ជាមួយស៊ុយអែត និងហ្វាំងឡង់ យើងមិនមានបញ្ហាដូច ជាមួយអ៊ុយក្រែនទេ។ ពួកគេចង់ចូលណាតូ សូមចូលទៅចុះ។ ប៉ុន្តែពួកគេត្រូវតែយល់ថា នឹងមិនមានការគំរាមកំហែងទេ។ ប្រសិនបើឧបសម្ព័ន្ធយោធា និងហេដ្ឋារចនាសម្ព័ន្ធត្រូវបានដាក់ពង្រាយនៅទីនោះ យើងនឹងឆ្លើយតប និងបង្កការគំរាមកំហែងដល់ប្រទេសទាំង២នេះ ដូចដែលការគំរាមកំហែងដែលពួកគេបង្កចំពោះយើង”។

លោកបានបន្ថែមថា ទំនាក់ទំនងរបស់ទីក្រុងមូស្គូជាមួយទីក្រុង ហែលស៊ិនគី និង ស្តុកខុល នឹងមានភាពជូរចត់ដោយចៀសមិនរួច ជុំវិញសមាជិកភាពអង្គការណាតូរបស់ពួកគេ។ អ្វីគ្រប់យ៉ាងគឺល្អរវាងយើង ប៉ុន្តែឥឡូវនេះ អាចនឹងមានភាពតានតឹងខ្លះ វាប្រាកដជាមាន។ ចៀសមិនរួចទេ បើមានការគំរាមកំហែងមកលើយើង”៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ