អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយថា ក្នុងពេលឆាប់ៗនេះ សហ រដ្ឋអាមេរិកនឹងប្រកាសកញ្ចប់ជំនួយយោធាថ្មីចំនួន ៨00 លានដុល្លារដល់អ៊ុយក្រែន ដែលនាំឱ្យចំនួន សរុបចាប់តាំងពីលោកចូលកាន់តំណែងមានចំនួនជិត៧ពាន់លានដុល្លារ។នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Aljazeeraនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។

លោក Biden បាននិយាយថា ជំនួយដែលនឹងត្រូវបានប្រកាសនៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ នឹងរួមបញ្ចូ លប្រព័ន្ធការពារដែនអាកាសកម្រិតខ្ពស់ និងកាំភ្លើងធំ ខណៈដែលអ៊ុយក្រែនបន្ត ប្រឈម មុខនឹងកា រវាយលុករបស់រុស្ស៊ីនៅក្នុងតំបន់ Donbas ភាគខាងកើត។

លោកបាននិយាយថា សហរដ្ឋអាមេរិកកំពុងប្រមូលផ្តុំពិភពលោកឱ្យឈរជាមួយអ៊ុយក្រែន ដោយបន្ថែម ការគាំទ្រនឹងបន្ត "ដរាបណាវាត្រូវការ"។លោក Biden បាននិយាយនៅថ្ងៃចុងក្រោយនៃ កិច្ចប្រជុំ កំពូល របស់អង្គការ NATO នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ដែលក្នុងនោះប្លុកប្រទេសចំនួន៣០បាន យល់ព្រមលើក្របខ័ណ្ឌយុទ្ធសាស្ត្រថ្មីមួយ ដែលផ្តោតលើ"ការគំរាមកំហែង ពីប្រទេសរុស្ស៊ី ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ