ប្រទេសកូរ៉េខាងជើង បាញ់មីស៊ីលផ្លោងមួយគ្រាប់ធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្ដាច់មុខ របស់ប្រទេសជប៉ុន
6 ខែ មុន
កូរ៉េខាងជើង៖ ក្រសួងការពារជាតិជប៉ុនបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបាញ់បង្ហោះកាំជ្រួចផ្លោងឆ្ពោះទៅសមុទ្រជប៉ុននៅព្រឹកថ្ងៃអង្គារនេះ ដោយគ្រាប់មីស៊ីលនោះបានធ្លាក់ចូលទៅក្នុងទឹកនៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។
យោងតាមក្រសួងបានឱ្យដឹងថា មីស៊ីលនេះត្រូវបានបាញ់ក្នុងទិសដៅភាគឦសានពីឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសកូរ៉េខាងជើង នៅម៉ោង ៦ និង៥២នាទីព្រឹក ដោយហោះបានចម្ងាយជាង ៦៥០ គីឡូម៉ែត្រក្នុងរយៈកម្ពស់អតិបរមាប្រហែល ១០០ គីឡូម៉ែត្រ និងមិនមានរបាយការណ៍ពីការខូចខាតយន្តហោះ ឬកប៉ាល់នោះទេ។
ក្នុងនោះផងដែរ យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើងបានបាញ់អ្វីដែលមើលទៅដូចជាមីស៊ីលផ្លោងរយៈចម្ងាយមធ្យមចូលទៅក្នុងសមុទ្រជប៉ុន។ ខ្លួនបានរកឃើញមីស៊ីល ដែលបាញ់ចេញពីជិតក្រុងព្យុងយ៉ាងនៅម៉ោង ៦ និង៥៣នាទី ព្រឹក៕