កូរ៉េខាងត្បូង៖ ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ៣ គ្រាប់ទៅកាន់​សមុទ្រ​កាលពីថ្ងៃព្រហស្បតិ៍ ខណៈប្រទេសនេះក៏កំពុងផ្ទុះការរីករាលដាល នៃវីរុសកូវីដ១៩។នេះបើតា​មការ​ចេញផ្សាយរបស់សារព័ត៌មានABCនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២។

ការបាញ់បង្ហោះនេះ អាចបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កូរ៉េខាងជើងក្នុងការជំរុញទៅមុ​ខជាមួយនឹងការខិ​ត​ខំ​ប្រឹង​ប្រែ​ងរបស់ខ្លួនក្នុងការពង្រីកឃ្លាំងអាវុធ បើទោះបីជាមានការផ្ទុះឡើង​នៃមេរោគកូវីដ១៩ក៏ដោយ​។កូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក បានថ្កោលទោសការសាកល្បងអាវុធនេះ ។

 

ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក Jake Sullivan បានថ្កោលទោសការបាញ់បង្ហោះនេះ នៅ ពេលដែលលោកបាននិយាយតាមទូរស័ព្ទជាមួយសមភាគីកូរ៉េខាងត្បូង គឺលោក Kim Sung-han។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន។ អ្នកទាំងពីរក៏បានពិភាក្សាអំ​ពីដំណើ​រទស្សនកិ​ច្ចរប​​ស់​​ប្រធា​នាធិបតី Joe Biden ទៅកាន់ប្រទេសកូរ៉េខាងត្បូងនៅសប្តាហ៍ក្រោយ ដែលជាលើ​កទីមួ​យ​របស់លោក Biden ទៅកាន់ប្រទេសអាស៊ីក្នុងពេលដែលលោកធ្វើជាប្រធានាធិបតី។

 

នៅព្រឹកថ្ងៃព្រហស្បតិ៍ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើងបានបញ្ជាក់ពីការឆ្លងជំងឺ COVID-19 ​លើ​ក​ដំ​បូងរបស់ប្រទេសនេះ ខណៈដែលលោក គីម បានបញ្ជាឱ្យបិទប្រទេសទូទាំងប្រទេស ដើម្បីកាត់​បន្ថយការរីករាលដាលនៃមេរោគនេះ ហើយ លោក គីម ក៏​បាន​បញ្ជា​ឲ្យ​មន្ត្រី​ពង្រឹង​ជំហរ​ការពារ​ប្រទេស​ដើម្បី​​បញ្ចៀស​ភាព​ខ្វះ​ចន្លោះ​ផ្នែក​សន្តិសុខ។

 ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ កូរ៉េខាងជើងបានបាញ់សាកល្បងកាំជ្រួចមីស៊ីលមួយប្រភេទ ដែល​អ្នកជំនាញ​ហៅថា ការប៉ុនប៉ងធ្វើទំនើបកម្មអាវុធរបស់ខ្លួន និងដាក់សម្ពាធលើសហរដ្ឋអាមេរិក និងសម្ព័​ន្ធមិត្តឱ្យ ។ អ្នកសង្កេតការណ៍​ខ្លះ​និយាយថា ទោះបីជាមានការកើនឡើងនូវជំហានប្រឆាំងមេ​រោគ​កូវីដ១៩ក៏ដោយ ក៏កូរ៉េខាងជើងទំនងជានឹង​បន្ត​សាងសង់ឃ្លាំងអាវុធរបស់ខ្លួន ៕SP

 

 

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ