កូរ៉េខាងជើងបានស្នើឱ្យសហរដ្ឋអាមេរិកចាប់ផ្តើមកិច្ចចរចាឡើងវិញទៅលើពាណិជ្ជកម្មប្រេងឥន្ធនៈនិងលោហៈធាតុ
SEOUL៖ សមាជិកសភាកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃអង្គារនេះថា កូរ៉េខាងជើងចង់អោយមានការដកចេញ ពីការដាក់ទណ្ឌកម្មអន្តរជាតិដែលហាមឃាត់ការនាំចេញលោហៈធាតុរបស់ខ្លួន និងការនាំចូលប្រេងឥន្ធនៈចម្រាញ់និងតម្រូវការចាំបាច់ផ្សេងទៀត ដើម្បីអាចនិយាយគ្នាឡើងវិញលើកិច្ចចរចាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរជាមួយសហរដ្ឋអាមេរិក។
សភាបាននិយាយបន្ទាប់ពីត្រូវបានរាយការណ៍ដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សំខាន់របស់កូរ៉េខាងត្បូងថា កូរ៉េខាងជើងបានទាមទារឱ្យមានការបន្ធូរបន្ថយទណ្ឌកម្មលើការនាំចូលទំនិញប្រណីតរបស់ខ្លួន ដើម្បីអាចនាំចូលស្រាល្អៗ និងឈុតសំលៀកបំពាក់ផងដែរ។
ការសង្ខេបនេះបានកើតឡើងមួយសប្តាហ៍បន្ទាប់ពីកូរ៉េទាំងពីរបានស្តារឡើងវិញនូវខ្សែទូរស័ព្ទទាន់ហេតុការណ៍ដែលកូរ៉េខាងជើងបានផ្តាច់កាលពីមួយឆ្នាំមុន។
សមាជិកសភាបានបញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានចែករំលែកឆន្ទៈក្នុងការកសាងទំនុកចិត្តឡើងវិញ និងពង្រឹងទំនាក់ទំនងចាប់តាំងពីខែមេសា ហើយលោក គីម ជុងអ៊ុន បានស្នើឱ្យភ្ជាប់បណ្តាញទូរស័ព្ទបន្ទាន់ឡើងវិញ។
គេក៏បាននិយាយផងដែរថា ប្រទេសកូរ៉េខាងជើង ត្រូវការអង្ករប្រមាណ ១ លានតោន ដោយសារសេដ្ឋកិច្ចរបស់ប្រទេសនេះត្រូវបានរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូរូណាវីរុស និងអាកាសធាតុអាក្រក់កាលពីឆ្នាំមុន។ NR