កូរ៉េខាងត្បូង និងអាមេរិក បាញ់កាំជ្រួចចំនួន ៨គ្រាប់ចូលទៅក្នុងសមុទ្រដើម្បីបង្ហាញពីកម្លាំងដល់កូរ៉េខាងជើង
កូរ៉េខាងត្បូង៖ មន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានបាញ់មីស៊ីល ចំនួនប្រាំបីគ្រាប់ ចូលទៅក្នុងសមុទ្រ ដើម្បីឆ្លើយតបទៅនឹងការបាញ់បង្ហោះកាំជ្រួចមីស៊ីលផ្លោងចំនួនដូចគ្នារបស់កូរ៉េខាងជើង កាលពីថ្ងៃមុន។
ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ បានឱ្យដឹងថា ការបាញ់បង្ហោះ tit-for-tat នៅថ្ងៃច័ន្ទ ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន គឺជាការបង្ហាញពី "សមត្ថភាពនិងការត្រៀមខ្លួនរបស់ទីក្រុងសេអ៊ូល ដើម្បីអនុវត្តការវាយប្រហារដ៏ជាក់លាក់" ប្រឆាំងនឹងប្រភពនៃការបាញ់មីស៊ីលរបស់កូរ៉េខាងជើង។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានប្តេជ្ញាថានឹងចាត់វិធានការតឹងរ៉ឹងប្រឆាំងនឹងកូរ៉េខាងជើង ហើយបានយល់ព្រមជាមួយលោក Joe Biden នៅក្នុងកិច្ចប្រជុំកំពូលមួយក្នុងទីក្រុងសេអ៊ូលកាលពីខែមុន ដើម្បីធ្វើឱ្យប្រសើរឡើងនូវសមយុទ្ធយោធារួមគ្នា រួមទាំងការដាក់ពង្រាយអាវុធដ៏មានឥទ្ធិពលរបស់សហរដ្ឋអាមេរិក។
សូមបញ្ជាក់ថា ការធ្វើតេស្តមីស៊ីលបាលីស្ទីគរយៈចម្ងាយខ្លីរហូតដល់ទៅ៨គ្រាប់ក្នុងពេលតែមួយ ឆ្ពោះទៅសមុទ្រជប៉ុនឬសមុទ្រខាងកើតលើកនេះ ធ្វើឡើងមួយថ្ងៃបន្ទាប់ពីអាមេរិកនិងកូរ៉េខាងត្បូង បានបញ្ចប់ការធ្វើសមយុទ្ធលើកដំបូងរបស់ពួកគេ ដែលមានការចូលរួមពីនាវាផ្ទុកយន្តហោះអាមេរិក ក្រោយផ្អាកធ្វើអស់ រយៈពេល៤ឆ្នាំ។
ដោយកូរ៉េខាងជើងបានបង្កើនការធ្វើតេស្តមីស៊ីលកាន់តែញឹកញាប់ក្នុងរយៈពេលជិតកន្លះឆ្នាំនៃឆ្នាំ២០២២នេះ។ ក្នុងចំណោមមីស៊ីលទាំងនោះ ក៏មានមីស៊ីលផ្លោងអន្តរទ្វីបផងដែរ។ តាមមហិច្ឆតាអភិវឌ្ឍអាវុធរបស់កូរ៉េខាងជើង ក្រុងព្យុងយ៉ាង ទំនងជាមិនបញ្ចប់ការធ្វើតេស្តត្រឹមនេះទេ ផ្អែកលើការវាយតម្លៃ របស់អាមេរិក កូរ៉េខាងជើងកំពុងតែរៀបចំឡើងវិញនូវទីតាំង ធ្វើតេស្តនុយក្លេអ៊ែរPunggye-ri ដែ លជាសញ្ញាបង្ហាញថា រដ្ឋនុយក្លេអ៊ែរដ៏ឯកោមួយនេះ កំពុងត្រៀមសម្រាប់ការធ្វើតេស្ដអាវុធ នុយក្លេអ៊ែរជាថ្មី៕SP