វៀតណាម៖ប្រធានទីក្រុង ដាណាង លោក Le Trung Chinh បាននិយាយនៅក្នុងកិច្ចប្រជុំជាមួយប្រធានាធិបតី Nguyen Xuan Phuc កាលពីថ្ងៃពុធថា ទឹកជំនន់ដែលបង្កឡើងដោយព្យុះ Son Ca បានជន់លិចផ្ទះចំនួន ៧០០០០ខ្នង និងខូចខាតរថយន្តចំនួន ២០០០គ្រឿង និងម៉ូតូចំនួន ៣០០០០គ្រឿង។

ព្យុះទីប្រាំមួយដែលបានវាយលុកប្រទេសវៀតណាម ក្នុងឆ្នាំនេះ បានបង្អាក់ភ្លៀង រហូតដល់ ៧៩៥ លីម៉ែត្រពេញមួយយប់ កាលពីថ្ងៃទី ១៤ខែតុលា។ ភ្លៀងធ្លាក់ខ្លាំង រយៈពេលប្រាំមួយម៉ោងដំបូង ដែលចាប់ផ្តើមនៅម៉ោង ៧យប់ ជាមួយនឹងទឹកភ្លៀងដែលប៉ាន់ស្មានថា មាន ៥០០មីលីម៉ែត្រ។

ភ្លៀងដែលអាជ្ញាធរក្រុងពិពណ៌នាថាជា “ប្រវត្តិសាស្ត្រ” និង “មិនធ្លាប់មានពីមុនមក” បានលង់ទឹកទីក្រុងទាំងមូល នៅក្រោមទឹក ១.៥ ម៉ែត្រកាលពីថ្ងៃទី ១៤ ខែតុលា។ ផ្នែកខ្លះនៃតំបន់ឆ្នេរ Lien Chieu ស្ថិតនៅក្រោមទឹកជិត ២ ម៉ែត្រ។ទឹកជំនន់ក៏បានបំផ្លាញដំណាំជាង ៧៤ ហិកតា ងាប់គោ និងបសុបក្សី ៦០.០០០ ក្បាល ខូចសាលារៀន ១៤ ខ្នង និងបំផ្លាញសៀវភៅសិក្សា ៤.០០០ ក្បាលទាំងស្រុង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ