ទំហំពាណិជ្ជកម្មរវាង កម្ពុជា និងបណ្តាប្រទេសសមាជិក RCEP កើនដល់ ៣១ពាន់លានដុល្លារ នៅឆ្នាំ ២០២២
2 ឆ្នាំ មុន
ភ្នំពេញ ៖ ទំហំពាណិជ្ជកម្មរបស់កម្ពុជា ជាមួយបណ្តាប្រទេសសមាជិកនៃកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) បានឈាន់ដល់ ៣១ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ ២០២២ បានកើនឡើង ៤% ពី ៣៩,៨ពាន់លានដុល្លារអាមេរិក នៅក្នុងឆ្នាំ ២០២១។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម។
របាយការណ៍ដដែលនេះ បានឲ្យដឹងទៀតថា ការនាំចេញរបស់កម្ពុជា ទៅកាន់បណ្តាប្រទេសសមាជិក RECP សម្រេចបានទំហំទឹកប្រាក់ប្រមាណ ៦,៣៤ពាន់លានដុល្លារអាមេរិក កើនឡើង ៧% ខណៈដែលកម្ពុជានាំចូលពីបណ្តាប្រទេស RCEP ត្រឡប់មកវិញ មានទឹកប្រាក់ដល់ទៅ ២៤,៦៨ពាន់លានដុល្លារអាមេរិក
របាយកាណ៍បានបង្ហាញទៀតថា ប្រទេសដៃគូពាណិជ្ជកម្មសំខាន់ៗទាំង ៥របស់កម្ពុជា ក្រោមកិច្ចព្រមព្រៀង RCEP រួមមាន៖ ចិន, វៀតណាម, ថៃ, សិង្ហបុរី, និងជប៉ុន៕EB