ក្រសួងសេដ្ឋកិច្ច ៖ ប្រព័ន្ធចុះបញ្ជីអាជីវកម្មថ្មី បង្ហាញឲ្យឃើញថា រាជរដ្ឋាភិបាល មិនបន្ថយ ល្បឿនការងារកែទម្រង់របស់ខ្លួន ទោះបីជា កម្ពុជាជួបវិបត្តិ កូវីដ-១៩
ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាល បច្ចេកវិទ្យាព័ត៌មាន បង្ហាញយ៉ាងច្បាស់ថា ទោះបីជាកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល កំពុងតែបន្ដទទួលរងផលប៉ះពាល់ពីជំងឺ កូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា មិនបានបន្ថយល្បឿន នៃការងារកែទម្រង់របស់ខ្លួន។
សូមជម្រាបថា លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ឲ្យដំណើរការ «ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន» នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសេដ្ឋកិច្ច នៅថ្ងៃទី១៥ មិថុនា ថា ប្រព័ន្ធ ចុះបញ្ជីអាជីវកម្មថ្មីនេះ នឹងផ្ដល់ឱកាសដ៏សំខាន់មួយទៀត ដល់ធុរ-ជន ដែលកំពុងស្វែងរក ឯកសារគតិយុត្តកំណត់អត្តសញ្ញាណអាជីវកម្មរបស់ខ្លួន ដើម្បីពន្លឿន និងទទួលបាន ឥណ ទានពីកម្មវិធីហិរញ្ញប្បទាន ពិសេសរបស់រាជរដ្ឋាភិបាល ក្នុងវិធានការជួយដល់វិស័យឯកជន ដែល ទទួលរងផលប៉ះពាល់ពីការរីករាលដាលនៃជំងឺ កូវីដ-១៩។
ពិធីប្រកាសដាក់ដំណើរការប្រព័ន្ធ ប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន នា ពេលនេះគ្រាន់តែជាដំណាក់កាលទី១ ដែលផ្ដោចជាសំខាន់លើការ ចុះបញ្ជីអាជីវកម្មថ្មីតែ ប៉ុណ្ណោះ។នៅក្នុងដំណាក់កាលបន្ទាប់ រាជរដ្ឋាភិបាលនឹងបន្តពង្រីកវិសាលភាព នៃប្រព័ន្ធនេះ ឈានទៅគ្របដណ្តប់ ដល់គ្រប់ក្រសួង-ស្ថាប័នផ្សេងទៀត ដើម្បីរៀបចំការផ្តល់ អាជ្ញាបណ្ណនានា តាមថ្នាលបច្ចេកវិទ្យាព័ត៌មានថែមទៀត។
ក្រសួងសេដ្ឋកិច្ច បញ្ជាក់ថា «លទ្ធផលនៃការកសាងប្រព័ន្ធនេះ បានបង្ហាញយ៉ាងច្បាស់ថា ទោះបីជាកម្ពុជា ក៏ដូចជាពិភពលោកទាំងមូល កំពុងតែបន្ដទទួលរងផលប៉ះពាល់ពីជំងឺ កូវីដ-១៩ រាជរដ្ឋាភិបាល ក្រោមការដឹកនាំ ប្រកបដោយបញ្ញាញាណដ៏ឈ្លាសវៃ ចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកនិយមរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មិនបានបន្ថយ ល្បឿននៃការងារកែ ទម្រង់របស់ខ្លួនទេ»។
ក្រសួងសេដ្ឋកិច្ច បន្ដថា ផ្ទុយទៅវិញ រាជរដ្ឋាភិបាល បានចាត់ទុកកាលៈទេសៈនៃវិបត្តិនេះ គឺជាកាលានុវត្តភាពសម្រាប់កិច្ចការកែទម្រង់មុតស្រួច ឲ្យកាន់តែសកម្មឡើងថែមទៀត ដើម្បី ឆ្លើយតបទៅនឹងវិបត្តិផង និងសំលៀងសម្រួចភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចជាតិ សំដៅជំរុញ ធ្វើពិពិធកម្មមូលដ្ឋាន នៃកំណើន និង គាំទ្រដល់កំណើនប្រកបដោយ ចីរភាពសម្រាប់ រយៈពេលវែងផង។
សូមរំលឹកថា ចាប់ពីថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០២០ នេះតទៅ ធុរជនអាចធ្វើការ ចុះបញ្ជី អាជីវកម្មថ្មីបាន តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ជាកញ្ចប់ ដែលមានអាសយដ្ឋាន www. registrationservices.gov.kh ដូចជា ការចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម នៅក្រសួងពាណិជ្ជកម្ម ការចុះបញ្ជីពន្ធដារ នៅអគ្គនាយកដ្ឋានពន្ធដារ និងការធ្វើ សេចក្តីប្រកាសផ្តល់ដំណឹងបើកសហគ្រាស ជូនទៅក្រសួងការងារ និងបណ្តុះបណ្តាល ក្នុងពេលតែ មួយ និង ត្រូវការពេលវេលាយ៉ាងយូរត្រឹម ៨ថ្ងៃ នៃថ្ងៃធ្វើការប៉ុណ្ណោះ ជាមួយ នឹងការចំណាយតិចជាងមុន រហូតជាងពាក់កណ្ដាល។ទន្ទឹមនឹងនេះវិនិយោគិនអាច ស្នើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈ សម្បត្តិគ្រប់គ្រាន់(QIP) តាមថ្នាលបច្ចេក វិទ្យាព័ត៌មាន នេះផងដែរ នៅក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា៕EB