ភ្នំពេញ ៖ កាលពីឆ្នាំ២០១៩ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អនុវត្តផែនការប្រមូលចំណូលសម្រេ ចបាន ១២៨,២ភាគរយ នៃច្បាប់ថវិកាឆ្នាំ២០១៩ ឬស្មើនឹង ២៧១៥៩ ប៊ីលានរៀល និងចំណាយថវិកាជាតិសម្រេចបាន ៩៥,៤% ឬស្មើ១៩៧៥១ ប៊ីលានរៀល (ទិន្នន័យបណ្ដោះអាសន្ន)។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពី លទ្ធផលនៃកិច្ចប្រជុំ គណៈកម្មការ ទ្រទ្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០។

សេចក្ដីប្រកាសបន្តថា ប្រព័ន្ធគណនេយ្យភាពហិរញ្ញវត្ថុ ត្រូវបាននឹងកំពុងកសាងតាមរយៈ ការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រេប់គ្រងហិរញ្ញវត្ថុ សាធារណៈ(FMIS)ជំហ៊ានទី១និងទី២។មកដល់ពេលនេះ ប្រព័ន្ធ FMIS ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅថ្នាក់កណ្ដាលនៃក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថ  រតនាគាររាជាធានី-ខេត្ត  មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ  រាជធានី-ខេត្តនិងក្រសួង-ស្ថាប័នចំនួន៣៧។

ការពង្រឹងនិងពង្រីកការអនុវត្តថវិកាកម្មវិធី ជាមូលដ្ឋានគ្រឹះសម្រាប់រៀបចំ និងកំណត់ការផ្លាស់ប្ដូរ ប្រព័ន្ធថវិកាកម្ពុជា ដើម្បីក្លាយជាឧបករណ៍សម្រាប់ការផ្សារភ្ជាប់ ថិវិកាទៅនឹងគោលនយោបាយ។គិតត្រឹមឆ្នាំ២០១៩ថវិកាកម្មវិធី ត្រូវបានដាក់ឲ្យអនុវត្តគ្រប់ក្រសួង-ស្ថាប័ននិងរដ្ឋបាលខេត្តចំនួន ១៨ ហើយរដ្ឋបាលរាជធានី-ខេត្តផ្សេងទៀតនឹងត្រូវដាក់ឲ្យអនុវត្តជាបន្តបន្ទាប់រហូតដល់ឆ្នាំ២០២១។

សេចក្ដីប្រកាសព័ត៌មានបញ្ជាក់ថាក្រសួងបាននិងកំពុងរៀបចំច្បាប់ស្ដីពី “ប្រព័ន្ធហិរញ្ញវត្ថុថ្មី”កែសម្រួលអនុក្រឹត្យ ៨១ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ១៩៩៥ ស្ដីពីការបង្កើតការត្រួតពិនិត្យហិរញ្ញវត្ថុលើចំណាយ ថវិការដ្ឋនៅតាមក្រសួង ខេត្ត ក្រុង  ក្រុងស្វយ័ត រាជធានីភ្នំពេញនិងអង្គការសាធារណៈ  និងអនុក្រឹត្យលេខ ៨២ អនក្រ.បក ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥  ស្ដីពីបទបញ្ជាទូទៅ ណៃគណនេយ្យសាធារណៈ។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ឲ្យអនុវត្ត យុទ្ធសាស្រ្តនៃការកែទម្រង់ ប្រព័ន្ធថវិកា ឆ្នាំ២០១៨-២០២៥ យុទ្ធសាស្រ្តកៀគរចំណូលឆ្នាំ ២០១៩-២០២៣ យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ ឆ្នាំ២០១៩-២០២៥ យុទ្ធសាស្រ្តនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្ម សាធារណៈឆ្នាំ២០២៩-២០២៥ និងយុទ្ធសាស្រ្តស្ដីពី ការកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈឆ្នាំ ២០១៩-២០២៥ និងយុទ្ធសាស្រ្តស្ដីពី ការគ្រប់គ្រងបំណុល សាធារណៈឆ្នាំ២០១៩-២០២៣ ហើយយុទ្ធសាស្រ្តនិមួយៗ មានផែនការសកម្មភាពលម្អិត ថដើម្បីឲ្យការអនុវត្តប្រកដដោយស្មារតី ទទួលខុសត្រូវ ប្រសិទ្ធភាពនិងស័ក្តិសិទ្ធភាព។

ដើម្បីជាយន្តការសម្រាប់ការគាំទ្រ ការអនុវត្តកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ ប្រកដដោយជោគជ័យ និងចីរភាព ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ហើយនិងកំពុងរៀបចមបណ្ដុះបណ្ដាល តាមប្រព័ន្ធអនឡាញ និងរៀបចំផែនការយុទ្ធសាស្រ្ត ស្ដីពីការកសាងនិងអភិវឌ្ឍសមត្ថភាព ក្នុងក្របខណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤៕ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ