លោក ស៊ុន ចាន់ថុល នាំយកថវិកាវិភាគទានសប្បុរសធម៌ ៨០០ ៤៨០ ០០០ រៀល ដែលបានមកពីការលក់លេខពិសេសផ្ទាល់ខ្លួន "កម្ពុជា 5" ទៅជូនមន្ទីរពេទ្យគន្ធបុប្ផា
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០ នាំយកថវិកាវិភាគទានសប្បុរសធម៌ ៨០០ ៤៨០ ០០០ រៀល ដែលបានមកពីការលក់លេខពិសេសផ្ទាល់ខ្លួន "កម្ពុជា ៥" ទៅជូនមន្ទីរពេទ្យគន្ធបុប្ផា។
កម្មវិធីនេះបានប្រព្រឹត្តទៅនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជា ប្រធានក្រុមប្រឹក្សា បរ ធនបាលនៃមូលនិធិគន្ធបុប្ផាកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង សមាជិក សមាជិកាគណៈកម្មការអន្តរក្រសួង មន្ត្រីជំនាញ និងភាគីពាក់ព័ន្ធផងដែរ។
សូមជម្រាបជូនថា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២០ ក្រសួងសាធារណការ បានបើកឲ្យ ដំណើរការជាផ្លូវការ នៃការលក់លេខចុះបញ្ជីពិសេសផ្ទាល់ខ្លួន សម្រាប់រថយន្តដែលមាន លក្ខណៈ ពិសេស អាចកម្មង់តាមការពេញចិត្ត ដើម្បីបំពេញតម្រូវការនិងផ្តល់ ជម្រើស សម្បូណ៌បែបជូន ប្រជាពលរដ្ឋ ហើយស្លាកលេខប្រភេទនេះ បង្ហាញពីអត្តសញ្ញាណកម្ពុជា លើឆាកអន្តរជាតិ អាចកៀរគរចំណូលបន្ថែមជូនរដ្ឋ និងអាចអនុញ្ញាតឲ្យម្ចាស់រថយន្ត រក្សាលេខនោះ ទុកសម្រាប់ចុះបញ្ជីលើរថយន្ត ថ្មីរបស់ខ្លួនក្រោយៗទៀត។ ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត និងលក់លេខពិសេស មានអាសយដ្ឋាន https://vehicle.mpwt.gov.kh ។
ថ្ងៃនេះជាលើកទី២ហើយ ដែលក្រសួងបានប្រគល់ថវិកាវិភាគទានសប្បុរសធម៌ ជូនមន្ទីរពេទ្យគន្ធបុប្ផា ថវិកាដែលបានប្រគល់ជូនលើកនេះមានទឹកប្រាក់ចំនួន ៨០០ ៤៨០ ០០០រៀល បានមកពីការដេញថ្លៃ លក់លេខពិសេសផ្ទាល់ខ្លួន “កម្ពុជា ៥” កាលពីខែមីនា ឆ្នាំ២០២០ កន្លងទៅនេះ។
លោក ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា ការលក់លេខពិសេសផ្ទាល់ខ្លួន ដែលត្រូវបាន ដាក់ ឲ្យអនុវត្ត កន្លងទៅនេះជាប្រភពចំណូលថ្មីមួយទៀត ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសាធារណ ការ និងដឹកជញ្ជូនបា នបង្កើតឲ្យមានការលក់ និងដេញថ្លៃលេខ ពិសេស ផ្ទាល់ខ្លួនសម្រាប់រថយន្តដើម្បីជា គុណប្រយោជន៍ដល់ថវិកាជាតិ។ ចំណូលពីការ លក់លេខពិសេសផ្ទាល់ខ្លួន “កម្ពុជា ៥” ដែលទទួលបាន ទឹកប្រាក់ចំនួន៨០០ ៤៨០ ០០០ រៀល គឺជាប្រវត្តិសាស្ត្រមួយដែលប្រភេទលេខពិសេសផ្ទាល់ខ្លួនមួយនេះ លក់បានក្នុង តម្លៃ ខ្ពស់គួរជាទីមោទនៈ។
លោក អូន ព័ន្ធមុនីរ័ត្ន ថ្លែងអំណរគុណ ដល់សមាជិក សមាជិកាអន្តរក្រសួង ដែលបាន ខិតខំប្រឹងប្រែងបំពេញកិច្ចការរបស់ខ្លួននាពេលកន្លងមក ដោយទទួល បាននូវលទ្ធផល ល្អប្រសើរ និងបានស្នើឲ្យបន្តកិច្ចសហការល្អបន្តទៀត ដើម្បីឱ្យសេវានេះកាន់តែល្អ ប្រសើរឡើងថែមទៀត និងអាចរកចំណូលជូនរដ្ឋបានកាន់តែច្រើន៕EB