ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម បានជូនដំណឹងដល់ជនបរទេសទាំងអស់ដែលបានចូលនឹងកំពុងតែជាប់នៅក្នុងប្រទេសវៀតណាមនៅមុនថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ដោយសារជំងឺកូវីដ១៩នោះ នឹងត្រូវបានអនុញ្ញាតឲ្យបន្តទិដ្ឋាការស្នាក់នៅបណ្ដោះអាសន្នដោយស្វ័យប្រវត្តិ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០។ 

បើយោងតាមសេចក្ដីជូនដំណឹងរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសវៀតណាម បានបញ្ជាក់បន្ថែមទៀតថា ក្នុងកំឡុងពេលពន្យាទិដ្ឋាការស្នាក់នៅដោយស្វ័យប្រវត្តិនេះ ជនបរទេសត្រូវបំពេញលិខិតបញ្ជាក់ទីលំនៅបណ្ដោះអាសន្ន និងសេចក្ដីប្រកាសស្ដីពីស្ថានភាពសុខភាព ព្រមទាំងត្រូវមានលិខិតបញ្ជាក់ជាផ្លូវការពីស្ថានតំណាងរបស់ខ្លួនតាមរយៈកំណត់ទូត ឬលិខិតបញ្ជាក់ពីអាជ្ញាធរវៀតណាម។ ទន្ទឹមនឹងនេះ គោលការណ៍ណែនាំនានារបស់រដ្ឋាភិបាល ពាក់ព័ន្ធនឹងការពន្យាពេលទិដ្ឋាការស្នាក់នៅដែលបានអនុវត្តន៍តាំងពីថ្ងៃទី៣០ ខែមីនា ក៏នៅមានសុពលភាពរហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ