មនុស្សរាប់ពាន់នាក់ គ្មានអគ្គិសនីប្រើប្រាស់ ខណៈព្យុះទីហ្វុង Doksuri ផ្ដើមវាយប្រហារហ្វីលីពីន
1 ឆ្នាំ មុន
ម៉ានីល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ថា ព្យុះទីហ្វុង Doksuri បានវាយលុកខ្លាំង ដោយបានប្រែកក្លាយទៅជាព្យុះទីហ្វុងដ៏ខ្លាំងក្លា ខណៈព្យុះនេះបានបន្តគំរាមកំហែងដល់តំបន់ភាគខាងជើងនៃប្រទេសហ្វីលីពីន ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeeraនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣។
រដ្ឋបាលសេវាកម្មបរិយាកាស ភូមិសាស្ត្រ និងតារាសាស្ត្រហ្វីលីពីន បានឲ្យដឹងថា នៅចុងបញ្ចប់គេបានប្រទះឃើញព្យុះ Doksuri បោកបក់នៅចម្ងាយប្រហែល៣១០គីឡូម៉ែត្រនៅភាគខាងកើតនៃខេត្ត Cagayan នៅលើកោះ Luzon ភាគខាងជើងនៃប្រទេសហ្វីលីពីន ។
តាមការព្យាករណ៍ព្យុះ Doksuri ត្រូវបានគេព្យាករណ៍ថា នឹងធ្វើឱ្យដីគោក ឬឆ្លងកាត់ជិតកោះ Babuyan នៅចន្លោះល្ងាចថ្ងៃអង្គារ និងរសៀលថ្ងៃពុធ ៕
អត្ថបទទាក់ទង
-
ព្យុះកំណាចស៊ីក្លូនផ្តាច់ជីវិត មនុស្ស២៧នាក់