ក្រសួងសុខាភិបាលនៅថ្ងៃទី២២វិច្ឆិកានេះ បានចេញសេចក្ដីជូនដំណឹងពីស្ថានភាពជំងឺកូវីដ-១៩នៅក្នុងប្រទេសកម្ពុជា ដោយគិតត្រឹមព្រឹកថ្ងៃទី២២វិច្ឆិកា មានករណីឆ្លងថ្មីចំនួនមួយករណី និងពុំមានករណីព្យាបាលជាសះស្បើយនោះទេ។ អ្នកឆ្លងថ្មីគឺជាបុរសជនជាតិខ្មែរអាយុ២៧ឆ្នាំ មានអាសយដ្ឋាននៅស្រុកកំពង់ត្របែក ខេត្ដព្រៃវែង បានធ្វើដំណើរមកពីប្រទេសជប៉ុន បន្ដជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី២៦ ខែតុលា ដែលលទ្ធផលធ្វើតេស្ដវត្ថុសំណាកលើកទីបួន នៅថ្ងៃទី១៣នៃការធ្វើចត្ដាឡីស័ករបស់បុរសរូបនេះគឺវិជ្ជមានកូវីដ-១៩។ បច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

ចំពោះអ្នកជំងឺសរុបទូទាំងប្រទេសកម្ពុជាគឺ៣០៦នាក់ ស្ដ្រី៦២នាក់ បុរស២៤៤នាក់។ ក្នុងនោះព្យាបាលជាសះស្បើយ២៩៥នាក់ ស្ដ្រី៦០នាក់ និងបុរស២៣៥នាក់ ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន១១នាក់៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ