ខ្យល់ព្យុះ Julia សម្លាប់មនុស្ស ២៥នាក់នៅក្នុងតំបន់អាម៉េរិកភាគកណ្តាលនិងកំពុងបន្តប ក់បោកទៅ កាន់ប្រទេសម៉ិកស៊ិកភាគខាងត្បូងថែមទៀត
បរទេស៖ ខ្យល់ព្យុះឈ្មោះ Julia បង្កឱ្យមនុស្សស្លាប់ នៅក្នុងប្រទេសអែលសាល់វ៉ាឌ័រ ប្រទេសហ្គាតេម៉ាឡា ប្រទេសហុងឌូរ៉ាស ហើយនិងប្រទេសប៉ាណាម៉ាបានបន្ដកើនឡើងដល់ ២៥នាក់ហើយគិតត្រឹមថ្ងៃចន្ទកន្លងទៅ។ នេះបើតាមការឱ្យដឹងពីអាជ្ញាធររបស់ប្រទេសនៅក្នុងតំបន់អាម៉េរិកកណ្តាលទាំងបីខាងលើ ខណៈដែលខ្យល់ព្យុះមួយនេះកំពុងបន្ដធើ្វដំណើរឆ្ពោះទៅកាន់ប្រទេសម៉ិកស៊ិកភាគខាងត្បូង។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានCNNនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២។
បើតាមមន្រ្តីអាជ្ញាធរប្រទេសអែលសាល់វ៉ាឌ័របានបញ្ជាក់ឱ្យដឹងថា មានពលរដ្ឋរបស់ខ្លួនចំនួន ១០នាក់បានស្លាប់ ក្នុងនោះរួមមានទាំងទាហានចំនួន ៥នាក់ ខណៈដែលពលរដ្ឋជាង ១,០០០នាក់ផ្សេងទៀតត្រូវបានគេជម្លៀសចេញពីលំនៅដ្ឋានដើម្បីសុវត្ថិភាព។ចំណែកឯអាជ្ញាធរនៅក្នុងប្រទេសហ្គាតេម៉ាឡាវិញក៏បានប្រាប់ឱ្យដឹងថា ពលរដ្ឋរបស់ខ្លួនចំនួន ៨នាក់បានស្លាប់ហើយនិង ៧នាក់ផ្សេងទៀតបានរងរបួស ស្របពេលដែលមនុស្សជាង ១ពាន់បានរងប៉ះពាល់ដោយសារព្យុះ Julia ។
ក្នុងនោះ មន្រ្តីអាជ្ញាធររបស់ប្រទេសហុងឌូរ៉ាសវិញក៏បានបញ្ជាក់ឱ្យដឹងដែរថា មានពលរដ្ឋរបស់ខ្លួនចំនួន ៥នាក់បានស្លាប់ ខណៈដែលប្រទេសប៉ាណាម៉ាឯណោះវិញគឺមានពលរដ្ឋចំនួន ២នាក់ស្លាប់រួមនិងមនុស្សរាប់រយនាក់ផ្សេងទៀតរងផលប៉ះពាល់ដោយសារខ្យល់ព្យុះ Julia នេះដែរ៕SP
អត្ថបទទាក់ទង
-
ព្យុះកំណាចស៊ីក្លូនផ្តាច់ជីវិត មនុស្ស២៧នាក់