សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានណែនាំដល់រដ្ឋមន្ត្រីក្រសួងកសិកម្មត្រូវជ្រើសរើសមន្ត្រី ជំនាញលើវិស័យវារីវប្បកម្មដើម្បីសម្រួលដល់វិស័យជលផល ខណៈដែលកម្ពុជាបច្ចុប្បន្នមិនអាចព្រឹងអាស្រ័យទាំងស្រុងលើធនធានត្រីធម្មជាតិនៅតាមស្ទឹង បឹង ទន្លេនោះទេ។ប្រមុខរដ្ឋាភិបាលបានបញ្ជាក់ថា ត្រូវយកមន្ត្រីជាប់កិច្ចសន្យា ដែលកំពុងបម្រើការងារស្រាប់នៅក្រសួងកសិកម្មមានប្រមាណ៥០នាក់ចូលក្នុងក្របខ័ណ្ឌ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទតែម្តង។SP 

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសដែលលោកអញ្ជើញបំពេញទស្សនកិច្ចនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ពូជត្រី និងជួបសំណេះសំណាលជាមួយប្រជាកសិករនៅស្រុកពាមរក៍ ខេត្តព្រៃវែង នាថ្ងៃទី១៤ ខែកក្កដានេះ។

លោកវេង សាខុន ធ្លាប់បានបញ្ជាក់ថាការធ្វើវារីវប្បកម្មរបស់ប្រទេសកម្ពុជាបានកើនឡើងពី៥ ម៉ឺនតោនក្នុងឆ្នាំ២០០៩ ដល់ជាង៣០ម៉ឺនតោនក្នុងឆ្នាំ ២០១៩ ។

តាមរយៈគោលដៅដែលបានដាក់នៅក្នុងយុទ្ធសាស្ត្ររបស់ក្រសួង ប្រទេសកម្ពុជាមានគោលដៅធ្វើឱ្យវារីវប្បកម្មមានការកើនឡើងដល់ចំនួន៧៤ម៉ឺនតោននៅឆ្នាំ២០២៤ ដោយធានាបាននូវកំណើនជាមធ្យមចំនួន២០ភាគរយក្នុងមួយឆ្នាំ៕sp

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ