នគរបាលខេត្ដកំពង់ស្ពឺ បំភ្លឺករណីម្ចាស់ហ្វេសប៊ុកមួយ ចោទប្រកាន់សមត្ថកិច្ចថាបានផាកពិន័យអ្នកបើកបរលើសល្បឿនកំណត់ ខុសនីតិវិធី
ស្នងការដ្ឋាននគរបាលខេត្ដកំពង់ស្ពឺ សូមធ្វើការបំភ្លឺជូនសាធារណៈជនពង់ស្ពឺ សូមធ្វើការបំភ្លឺជូនសាធារណៈជន ករណីម្ចាស់គណនី ហ្វេសប៊ុក ឈ្មោះ An Ny ដែលបានបង្ហោះសារចោទប្រកាន់មកសមត្ថកិច្ចនគរបាលចរា ចរណ៏ក្នុងការ បំពេញតួនាទីភារកិច្ចពង្រឹងការអនុវត្ដន៍ច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមផ្លូវជាតិ៤១ ចន្លោះគីឡូម៉ែត្រលេខ២១_២២ ថាបានផាកពិន័យអ្នកបើកបរលើសល្បឿនកំណត់ ខុសនីតិវិធី ។
ការិយាល័យនគរបាលចរាចរណ៍ សូមជម្រាបជូនថា កំណាត់ផ្លូវលេខ៤១ ច្បាប់អនុញ្ញាតិឲ្យ 40 Km/h សូមបញ្ជាក់ថា ម្ចាស់រថយន្តម៉ាក Lexus Rx300 ស្លាកលេខភ្នំពេញ2T-1158 បើកបរក្នុងល្បឿន 84 Km/h តាមច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក និងអនុក្រឹត្យលេខ ៣៩ ចំណុច ៥(គ) មាត្រា ៧ ថ្មី គឺការផាកពិន័យ សាមសិបម៉ឺនរៀល (៣០០.០០០៛) ។
សមត្ថកិច្ចនគរបាលចរាចរណ៍ សូមបញ្ជាក់ថាទង្វើរបស់ម្ចាស់គណនីហ្វេសប៊ុក An Ny ក្នុងការបង្ហោះព័ត៌មានមិនពិត គឺគោលបំណង មានចេតនាមូលបង្កាច់បរិហារ មកលើកងកម្លាំងនគរបាលជាតិ»
ក្នុងនាមជាសមត្ថកិច្ច សំណូមពរដល់សាធារណជន អ្នកសារព័ត៌មាន និងអ្នកនិយមប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម សូមមេត្តាកុំធ្វើការសន្និដ្ឋាន វាយតម្លៃចំពោះរឿងរ៉ាវ ឬហេតុការណ៍ដែលកើតឡើងដោយពុំមានមូលដ្ឋាន និងភស្តុតាងច្បាស់លាស់ ដើម្បីជៀសវាងការវាយតម្លៃនោះមានឥទ្ធិពលប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃ ថ្នូររបស់មន្ត្រីអនុវត្តច្បាប់ ឬស្ថាប័ន..៕sp