សភាអាមេរិកពន្លឿនសេចក្តីស្នើច្បាប់ជំរុញការគាំទ្រកោះតៃវ៉ាន់ រួមមានទាំងការផ្តល់ជំនួយទឹកប្រាក់រាប់ ពាន់លានដុល្លារ ជាជំនួយសន្តិសុខបន្ថែម
សហរដ្ឋអាមេរិក៖ គណៈកម្មការព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃពុធបានអនុម័តច្បាប់ ដែលនឹងបង្កើនការគាំទ្ររបស់យោធាសហរដ្ឋអាមេរិកសម្រាប់កោះតៃវ៉ាន់ រួមមានទាំងការផ្តល់ជំនួយទឹកប្រាក់រាប់ពាន់លានដុល្លារ ជាជំនួយសន្តិសុខបន្ថែម ខណៈប្រទេសចិនបង្កើនសម្ពាធយោធាលើកោះគ្រប់គ្រងបែបលទ្ធិប្រជាធិបតេយ្យ។
គណៈកម្មការទំនាក់ទំនងកិច្ចការបរទេសព្រឹទ្ធសភា បានគាំទ្រច្បាប់គោលនយោបាយកោះតៃវ៉ាន់ឆ្នាំ២០២២ ដោយមានសំឡេង ១៧ទល់នឹង៥ ទោះបីជាមានការព្រួយបារម្ភអំពីសេចក្តីស្នើច្បាប់នេះ ក្នុងរដ្ឋបាលរបស់លោកប្រធានាធិបតី Joe Biden និងការផ្ទុះកំហឹងអំពីចំណាត់ការពីទីក្រុងប៉េកាំងក៏ដោយ។
ការបោះឆ្នោតទ្វេបក្សបង្ហាញយ៉ាងច្បាស់ពីការគាំទ្រ សម្រាប់ការកែប្រែគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះកោះតៃវ៉ាន់ ដូចជាការចាត់ទុកដីកោះនេះជាសម្ព័ន្ធដ៏សំខាន់មិនមែនអង្គការណាតូ។
ការសេចក្តីស្នើច្បាប់នេះនឹងជាការរៀបចំរចនាសម្ព័ន្ធឡើងវិញ ដ៏ទូលំទូលាយនៃគោលនយោបាយរបស់សហរដ្ឋអាមេរិកចំពោះកោះនេះ ចាប់តាំងពីច្បាប់ទំនាក់ទំនងកោះតៃវ៉ាន់ឆ្នាំ១៩៧៩ ដែលជាមូលដ្ឋាននៃការចូលរួមរបស់សហរដ្ឋអាមេរិក ជាមួយនឹងអ្វីដែលប្រទេសចិនចាត់ទុកជាខេត្តមួយរបស់ខ្លួន ចាប់តាំងពីទីក្រុងវ៉ាស៊ីនតោនចាប់ផ្តើមទំនាក់ទំនងជាមួយទីក្រុងប៉េកាំងនៅឆ្នាំនោះ៕SP
អត្ថបទទាក់ទង
-
អាមេរិកស្ទាក់ទិញម៉ាស
-
អណ្តាតភ្លើងលេបត្របាក់រថយន្ត៣,៥០០គ្រឿង