មនុស្ស១នាក់ ស្លាប់ក្នុងព្រឹត្តការណ៍ រញ្ជួយដីនៅតំបន់ឆ្នេរសមុទ្រប៉ាស៊ីហ្វិកនៅប្រទេសម៉ិកស៊ិក
ម៉ិកស៊ិក៖ រញ្ជួយដីកម្រិត ៧.៦រ៉ិចទ័របានធ្វើឲ្យរញ្ជួយឆ្នេរសមុទ្រប៉ាស៊ីហ្វិក ភាគកណ្តាលប្រទេសម៉ិកស៊ិកកាលពីថ្ងៃចន្ទ ដោយបានដាក់ចេញការប្រកាសអាសន្នអំពីការរញ្ជួយដីនៅក្នុងរដ្ឋធានី។ រញ្ជួយដីនេះបានបណ្តាលឲ្យមនុស្សម្នាក់ស្លាប់។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAFP នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។
នៅពុំទាន់មានសេចក្តីរាយការណ៍ភ្លាមៗអំពីការខូចខាតដោយការរញ្ជួយដី ដែលបានវាយប្រហារនៅវេលាម៉ោង ១ និង ០៥នាទីរសៀលម៉ោងក្នុងតំបន់នៅឡើយទេ។ រញ្ជួយដីនេះមានចំណុចកណ្តាល ៣៧គីឡូម៉ែត្រភាគអាគ្នេយ៍ទីក្រុង Aquila ក្បែរព្រំដែនរដ្ឋ Colima និង Michoacan និងមានជម្រៅ ១៥.១គីឡូម៉ែត្រ។
ក្រសួងសន្តិសុខសាធារណៈរបស់រដ្ឋ Michoacan បាននិយាយថា ពុំមានរបាយការណ៍ភ្លាមៗអំពីការបំផ្លាញធំៗនៅក្នុងរដ្ឋនោះទេ ក្រៅពីប៉ះពាលដល់អគារមួយចំនួននៅក្នុងទីក្រុង Coalcoman។ អភិបាលក្រុងម៉ិកស៊ិកលោក Claudia Sheinbaum បាននិយាយថា ពុំមានរបាយការណ៍អំពីការខូ ចខាតនៅក្នុងរដ្ឋធានីនោះទេ៕SP