ថៃ៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថៃឡង់ដ៍ បានឱ្យដឹងថា ផ្នែកខ្លះក្នុងក្រុងភូកេតជាទីក្រុ ងទេ​ស​ចរណ៍ស្ថិតនៅភាគខាងត្បូងប្រទេសថៃឡង់ដ៍ កំពុងលិចលង់ដោយសារតែជំនន់ទឹ​ក​ភ្លៀង​ដ៏ខ្លាំងក្លា បន្ទាប់ពីភ្លៀងធ្លាក់យ៉ាងជោគជាំពេញមួយយប់ កាលពីថ្ងៃអាទិត្យកន្លងទៅ។ នេះបើយោ​ងតា​ម​ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Thai PBS នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។

 

ទឹកជំនន់នេះ បានបង្កជាផលប៉ះពាល់ដល់តំបន់សេដ្ឋកិច្ចមួយនេះ និងបណ្តាលឱ្យហាង​ជាច្រើន​បានបិទទ្វារជាបណ្តោះអាសន្ន ។កងទាហានជើងទឹកថៃ បាននាំគ្នាជួយអ្នករស់នៅក្នុងតំបន់រង​គ្រោះ​យ៉ា​ងម្នីម្នា ក្នុងការរើទុកដាក់គ្រឿងសង្ហារឹម និងរបស់របរចេញពីផ្ទះ ក៏ដូចជាហាងដែលលិចទឹក ។ ក្រៅពីនេះ កងទាហានជើងទឹក ក៏បាននាំគ្នាជួយនាំយកមនុស្សចាស់ និងអ្នកជំងឺ(ដែលគេងលើគ្រែ) ចាកចេញពីក្នុងតំបន់ប្រឈមផលប៉ះពាល់ ៕SP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ