អាជ្ញាធរចិន បង្ហាញការមិនពេញចិត្តចំពោះរដ្ឋាភិបាលលោក Jeo biden ដែលអនុម័តច្បាប់ដើម្បីផ្តល់ជំនួយយោធារាប់ពាន់លានដុល្លារដល់តៃវ៉ាន់
ចិន៖ លោកស្រី ម៉ៅ នីង (Mao Ning) អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ទី ១៥ ខែកញ្ញាថា ប្រសិនបើច្បាប់នេះនៅតែបន្តទៅមុខ វានឹងប៉ះពាល់ដល់ទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និងចិន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃទី ១៦ខែកញ្ញា ឆ្នាំ២០២២។
លោកស្រីក៏បានពណ៌នាអំពីច្បាប់ថ្មីរបស់សហរដ្ឋអាម៉េរិកថា ជាការបញ្ជូនសញ្ញាមិនពិតដល់កងកម្លាំងផ្តាច់ខ្លួននៃរដ្ឋឯករាជ្យតៃវ៉ាន់។ លោកស្រីបានថ្លែងយ៉ាងដូច្នេះថា៖«ទីក្រុងប្រឆាំងយ៉ាងម៉ឺងម៉ាត់ចំពោះរឿងនេះ ហើយបានបង្ហាញការមិនពេញចិត្តយ៉ាងពេញទំហឹងចំពោះភាគីអាម៉េរិកថា ពិភពលោកនេះមានប្រទេសចិនតែមួយប៉ុណ្ណោះ ហើយថាតៃវ៉ាន់គឺជាទឹកដីរបស់ចិន។ ទីក្រុងប៉កាំងនឹងបន្តជំរុញការបង្រួបបង្រួមប្រទេសពេញលេញឡើងវិញ»។
ទោះបីជាយ៉ាងនេះក្ដី នៅក្រោមច្បាប់នេះ ទីក្រុងវ៉ាស៊ីនតោននឹងនៅតែមិនទទួលស្គាល់តៃវ៉ាន់ជាលក្ខណៈការទូតដដែល។ ប៉ុន្តែច្បាប់ថ្មីនេះនឹងកាត់បន្ថយបញ្ហាប្រឈមជាច្រើនដែលមានស្រាប់ និងដើម្បីកុំឱ្យចិនខឹងសម្បារប្រសិនបើទីក្រុងវ៉ាស៊ីនតោន បញ្ជាក់ពីការទទួលស្គាល់របស់ខ្លួន។
ច្បាប់នេះក៏នឹងចាត់តាំងតៃវ៉ាន់ជា «សម្ព័ន្ធមិត្តសំខាន់មិនមែនជាសមាជិកអង្គការណាតូ» ដែលជាឋានៈសម្រាប់ដៃគូយោធាដ៏ជិតស្និទ្ធបំផុតរបស់សហរដ្ឋអាម៉េរិក នៅខាងក្រៅសម្ព័ន្ធភាពអាត្លង់ទិក។ បន្ថែមពីលើការផ្ដល់មូលនិធិចំនួន ៤,៥ ពាន់លានដុល្លារដល់តៃវ៉ាន់ ច្បាប់នេះនឹងអនុញ្ញាតឱ្យមានការធានាប្រាក់កម្ចីចំនួន ២ ពាន់លានដុល្លារសម្រាប់តៃវ៉ាន់ ដើម្បីទិញសព្វាវុធរបស់សហរដ្ឋអាម៉េរិក៕SP
អត្ថបទទាក់ទង
-
អាមេរិកស្ទាក់ទិញម៉ាស
-
អណ្តាតភ្លើងលេបត្របាក់រថយន្ត៣,៥០០គ្រឿង