កូរ៉េខាងជើង៖សេអ៊ូលបាននិយាយថា កូរ៉េខាងជើងបានបាញ់សាកល្បងកាំជ្រួចផ្លោងរយៈចម្ងាយខ្លីមួយ មុនពេលដំណើររបស់អនុប្រធានាធិបតីអាមេរិក Kamala Harris ទៅកាន់តំបន់។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានRTនៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២២។

អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បាននិយាយថា កាំជ្រួចដែលត្រូវបានបាញ់ចេញពីជុំវិញទីក្រុង Taechon នៅភាគពាយ័ព្យនៃប្រទេសកូរ៉េខាងជើង បានធ្វើដំណើរប្រហែល ៦០០គីឡូម៉ែត្រ (373 ម៉ាយ) មុនពេលចុះចតក្នុងសមុទ្រជប៉ុន។

ដំណឹងនេះកើតឡើងមុនដំណើរទស្សនកិច្ចរបស់លោក Harris ទៅកាន់ប្រទេសកូរ៉េខាងត្បូង និងជប៉ុន និងការគ្រោងធ្វើសមយុទ្ធជើងទឹករួមរវាងអាមេរិក និងកូរ៉េខាងត្បូង។ អនុប្រធានាធិបតីអាមេរិក Kamala Harris នឹងចាប់ផ្តើមដំណើរទេសចរណ៍អាស៊ីនៅសប្តាហ៍ក្រោយ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ