(រុស្ស៊ី)៖ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសចំនួន ២ គឺប្រ​ទេ​ស បេឡារុស ប្រទេសតាហ្ស៉ីគីស្ថាន និងតួកម៉េនីស្ថាន ។នេះបើតាមការចេញផ្សា​យដោយសារព៍ត៌មា​ន​​Aljazeera​នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២។

 

លោក ប៉ាវែល ហ្សារូប៊ីន (Pavel Zarubin) ជាអ្នកឆ្លើយឆ្លងព័ត៌មានប្រចាំវិមានក្រឹមឡាំង បានឱ្យដឹងថា លោក ពូទីន មានគម្រោងបំពេញទស្សនកិច្ចទៅកាន់ ទីក្រុង ក្រូដណូ (Grodno) នៃប្រទេស​បេឡា​រុ​ស​ផងដែរ នៅថ្ងៃទី៣០ ខែមិថុនា ហើយនៅថ្ងៃទី១ ខែកក្កដា ប្រធានាធិបតីរុស្ស៉ីរូបនេះនឹងចូលរួម ក្នុងវេទិ​កា​មួយជាមួយលោកប្រធានាធិបតីបេឡារុស អាឡិចហ្សាន់ឌឺ លូកាស់ឈិនកូ។

បន្តមក លោក ពូទីន នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសតាហ្ស៉ីគីស្ថាន និងតួកម៉េនីស្ថាន ហើយក្រោ​យ​​មក លោកនឹងត្រូវជួបពិភាក្សាការងារ ជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូ កូ វីដូដូ ក្នុង​ទីក្រុង​មូស្គូ។

 

គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចលើកចុងក្រោយបង្អស់នៅក្រៅប្រទេសរបស់លោក ពូទីន មុនប្រ​​កាស​ស​ង្គ្រា​មជាមួយអ៊ុយក្រែននោះ គឺដំណើរទស្សនកិច្ចក្នុងទីក្រុងប៉េកាំង កាលពីដើមខែកុម្ភៈ ជាពេល​ដែល​លោកបានជួបពិភាក្សាជាមួយលោកប្រធានាធិបតី ស៊ី ជិនពីង៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ