អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១០ ខែកក្កដារនេះ បានបង្ហាញពីលទ្ធផលនៃការប្រមូលពន្ធសម្រាប់ឆមាសទី១ឆ្នាំ២០២០ មានចំនួន ៦ ៨២០,៤៨ប៊ីលានរៀល(ប្រមាណជា ១៦៨៤,០៧លានដុល្លារអាមេរិក) ស្មើរនឹង ៥៩ ,០៩%នៃផែនការប្រចាំឆ្នាំធៀបនឹងចំណូលពន្ធ អាករក្នុងរយៈពេលដូចគ្នា ឆ្នាំ២០១៩ ឃើញថាកើនឡើង ចំនួន ៧៣៥,៨២ប៊ីលាន រៀន(ប្រមាណជាង ១៨១,៦៨ លានដុល្លារអាមេរិក)ស្មើនឹង១២%។

អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា សម្រាប់ឆ្នាំ២០២០នេះដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការអនុវត្តការប្រមូលចំណូលពន្ធបានតាមផែនការច្បាប់ចំនួនប្រមាណ១១៥៤៣,៣១ ប៊ីលានរៀល(ប្រមាណ ២៨៨៥,៨៣ លានដុល្លារអាមេរិក)អគ្គនាយកដ្ឋានពន្ធដារនឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ថែមទៀតនូវគោលនយោបាយ កែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ព្រមទាំងដាក់ចេញនូវវិធានការមួយចំនួន៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ