លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានឲ្យ ដឹង ថា គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធបាន ២,៦៩៧លាន ដុល្លារ ដែលស្មើនឹងជាង៩៤ភាគរយ នៃផែនការដែលកំណត់ដោយរាជរដ្ឋាភិបាល។ជាមួយគ្នានេះ នៅការប្រមូលចំណូលពន្ធសម្រាប់ឆ្នាំ២០២០ ដែលសល់ប៉ុន្មានថ្ងៃទៀតនោះ លោកអគ្គនាយករំពឹងថា អគ្គនាយកដ្ឋានពន្ធដារនឹងសម្រេចបានតាមផែនការ។

កម្មវិធីពិសេសស្តីពី «ការផ្តល់សេវា និងបច្ចុប្បន្នភាព ព្រឹត្តិការណ៍ផ្សេងៗ របស់អគ្គនាយកដ្ឋានពន្ធដារ» លោក គង់ វិបុល បានឲ្យដឹងថា «គិតត្រឹមម៉ោង៦៖០០នាទីល្ងាច ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០នេះ អគ្គនា យកដ្ឋានពន្ធដារទទួលបាន ៩៤.៦៣ភាគរយនៃផែនការ គិតជាតួលេខបានចំនួន ២,៦៩៧លា នដុល្លារ ហើយបើប្រៀបធៀបនឹងផែនការ ក្នុងឆ្នាំនេះតាមច្បាប់ដែលអនុម័ត [ច្បាប់បង្កើ តមុនការរីករាល ដាល នៃជំងឺកូវីដ១៩] តម្រូវឲ្យប្រមូលពន្ធបានចំនួន២,៨៥០លានដុល្លារ»។

លោកបានបញ្ជាក់ថា ក្នុងឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារ ត្រូវប្រមូលចំណូលពន្ធឲ្យបានចំ នួន៧ ៨ភាគរយ នៃថវិកាក្នុងឆ្នាំ២០២០នេះ ដែលជាចំនួនថយចុះជាងឆ្នាំ២០២០នេះ។ ការថយចុះនេះ ដោយសារតែ រងផលប៉ះពាល់ពីជំងឺកូវីដ១៩ ក្នុងឆ្នាំនេះ ដែលអាចជះឥទ្ធិពលរហូតដល់៣-៥ឆ្នាំយ៉ាតិច គិតតាមច្បាប់ពន្ធដារ អ្នករកស៊ីខាតក្នុងឆ្នាំនេះ អាចនឹងយោងខាតក្នុងរយៈពេល៥ឆ្នាំ ដូច្នេះបានជា ការព្យាករណ៍ក្នុងឆ្នាំ២០២១ មានការថយចុះជាងឆ្នាំ២០២០នេះ។

លោកបន្ថែមថា ក្នុងឆ្នាំ២០២១ អគ្គនាយកដ្ឋានពន្ធដារ ត្រូវរកឲ្យបានចំណូល ឲ្យបានចំនួន ២,២៧ ១ លានដុល្លារសហរដ្ឋអាមេរិក ដែលជាចំនួនថយចុះជាងឆ្នាំ២០២០នេះ។ តែទោះបីជាធ្លាក់ចុះក្តី ក៏ពិបាក ក្នុងការទទួលបាន ព្រោះមានការប៉ះពាល់ច្រើន ជាក់ស្ដែងក្នុងខេត្តសៀមរាប វិស័យទេសចរណ៍ ថយចុះ ស្ទើរតែ៩៥ភាគរយ ដែលប៉ះពាល់ធ្ងន់ធ្ងរ ហើយក្នុងឆ្នាំ២០២១នេះ ប្រសិនបើអគ្គនាយកដ្ឋានពន្ធដារ រកបានចំណូលដោយច្បាប់កំណត់ ចាត់ទុកជាជោគជ័យមួយដ៏ធំធេងមួយ។

សូមជម្រាបថា នៅឆ្នាំ២០១៩ កន្លងទៅអគ្គនាយកដ្ឋានពន្ធដារប្រមូ លចំណូលសម្រាប់ថវិកាជាតិ បានចំនួន ២,៨១៩ លានដុលល្លារ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ