ពន្ធដារ អញ្ជើញឧកញ៉ា ស៊ី គង់ទ្រីវ នាយកក្រុមហ៊ុន ខេ ធី ប៉ាស៊ីហ្វិច គ្រុប លីមីធីត មកទូទាត់បំណុលពន្ធ
4 ឆ្នាំ មុន
អគ្គនាយកដ្ឋានពន្ធដារ បានចេញលិខិតជម្រាបជូន ឧកញ៉ា ស៊ី គង់ទ្រីវ នាយកក្រុមហ៊ុន ខេ ធី ប៉ាស៊ីហ្វិច គ្រុប លីមីធីត មកទូទាត់បំណុលពន្ធ។កន្លងមកអគ្គនាយកដ្ឋានពន្ធដារ ជូនដល់អាស័យដ្ឋានក្រុមហ៊ុនដែលបានចុះបញ្ជីនៅរដ្ឋបាលសារពើពន្ធ ប៉ុន្តែឧកញ្ញ៉ានាយកមិនបានមកតាមការអញ្ជើញនិងមិន បានទូទាត់បំណុលពន្ធឡើយ។
ក្នុងករណី មិនបានអញ្ជើញមកតាមកាលកំណើតលើនេះ ឧកញ្ញ៉ានាយកត្រូវចាត់ទុកថាបានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌលើបទប្បញ្ញត្ថិស្តីពីពន្ធដារដូចមានចែងក្នុងមាត្រា ១២៧ ១៣៥ និង ១៣៦ នៃច្បាប់ស្តីសារពើរពន្ធ ហើយអគ្គនាយកដ្ឋានពន្ធដារ នឹងចាត់វិធានការតាមផ្លូវច្បាប់ប្តឹងទៅតុលាការ ដើម្បីផ្តន្ទា ទោសតាមច្បាប់ជាធរមាន ដោយរាលការចំ ណាយជាបន្ទុករបស់ឧកញ្ញ៉ានាយកជាម្ចាស់ក្រុមហ៊ុន៕sp