ភ្នំពេញ ៖ មន្រ្តីពន្ធដារ បានអះអាងថា ក្នុងរយៈពេលជិតមួយសប្តាហ៍នេះមានប្រជាពលរដ្ឋ ទៅបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានយន្តជាង៧៩០០គ្រឿង ហើយក្នុងទឹកប្រាក់ពន្ធ ចំនួន១៨២៧លានរៀល។

ផ្អែកតាមស្ថានភាពបង់ពន្ធនេះ មន្រ្តីពន្ធដារបានវាយតម្លៃថា ប្រជាពលរដ្ឋកាន់តែយល់ ដឹង ច្រើនរួសរាន់ ទៅបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននិងយាន្តជំនិះគ្រប់ប្រភេទ ដើម្បីបំពេញ កាតព្វកិច្ចជាពលរដ្ឋល្អ ក្នុងការចូលរួមសហការជាមួយក្រសួង។

លោក ហ៊ល ធីរិត អនុប្រធាននាយកដ្ឋានពន្ធចលនទ្រព្យ និងអចលនទ្រព្យ នៃអគ្គនាយកដ្ឋាន ពន្ធដារក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា ក្នុងយុទ្ធនាការប្រពន្ធ លើមធ្យោ បាយយានយន្តឆ្នាំ២០២០នេះ មានប្រជាពលរដ្ឋប្រជាពលរដ្ឋ មកបង់ពន្ធលើមធ្យោបាយ យានយន្តជូនរដ្ឋ និងបានគោរពតាមគោលការណែនាំរបស់ក្រសួង។ 

លោកបានបញ្ជាក់ថា ម្ចាស់រថយន្តទាំងអស់បានបំពេញកាតព្វកិច្ច ក្នុងការបង់ពន្ធជូនរដ្ឋ ហើយការប្រកាសបង់ពន្ធនេះ ធ្វើទៅតាមសាខាឬ ការិយាល័យណាមួយ ឬតាមភ្នាក់ងារ ធនាគារ ដែលបានចុះអនុស្សារណៈជាមួយនឹង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

សូមបញ្ជាក់ថា ការប្រមូលពន្ធលើមធ្យោបាយនិងយាន្តជំនិះគ្រប់ប្រភេទបានចាប់ ផ្តើមពីថ្ងៃ ទី១ ខែមិថុនា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិការឆ្នាំ២០២០៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ