កូរ៉េខាងត្បូង៖ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ រាយការណ៍នៅថ្ងៃពុធនេះថា ប្រទេសកូរ៉េខា​ងត្បូងនឹ​ង​បញ្ចប់ច្បាប់លើការធ្វើតេស្តរកជំងឺកូវីដ ១៩ មុនចេញដំណើរទៅអន្តរជាតិ និង​សម្រាប់អ្នកធ្វើដំណើរ​មកកាន់ប្រទេសខ្លួន ដោយចាប់ផ្តើមពីថ្ងៃសៅរ៍នេះតទៅ។

 

កូរ៉េខាងត្បូង បានដកការរឹតបន្តឹងទាក់ទងនឹងជំងឺរាតត្បាតភាគច្រើនរបស់ខ្លួន​នៅក្នុងខែឧសភា ប៉ុន្តែ​​បានរក្សាវិធានការព្រំដែនដ៏តឹងរ៉ឹងបំផុតមួយចំនួនក្នុងចំណោមប្រទេសសេដ្ឋកិច្ចធំៗ ដោយ​តម្រូវ​ឱ្យអ្ន​កធ្វើ​ដំណើរក្នុងប្រទេសបង្ហាញលទ្ធផលតេស្តមេរោគឆ្លងអវិជ្ជមានដែលបានធ្វើឡើងមុនពេលចេញដំណើរ។

គួររំលឹកថា ការឆ្លងជំងឺកូវីដ ១៩ ប្រចាំថ្ងៃនៅក្នុងប្រទេសបាននឹងកំពុងកើនឡើងប្រមាណ ១០០.០០០ ករណី ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីកើនឡើងដល់ជាង ១៨០.០០០ ករណី នៅពាក់កណ្តា​​លខែ​សីហា។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ