ព្រះសីហនុ៖កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៤និង០០នាទី បុរសជនជាតិចិនម្នាក់ បានប្តឹងរាយការណ៍ថា មានជនជាតិចិនមួយក្រុមមានគ្នាជាង១០នាក់ ជិះរថយន្ត ៤ទៅ៥គ្រឿង ក្នុងនោះមានរថយន្ត ២គ្រឿង ម៉ាក MERCERDES BENZ ពណ៌ស មានមនុស្ស ៣នាក់ និងម៉ាក TUNDRA ពណ៌ទឹកមាស មានមនុស្ស ១នាក់ បានចតនៅមុខក្រុមហ៊ុនរបស់មិត្តភក្តិគាត់ធ្វើការ ស្ថិតនៅភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ត្រៀមចាប់ជំរិតមិត្តភក្តិរបស់គាត់ ចំណែករថយន្ត ២ទៅ ៣គ្រឿងទៀត ឈប់នៅខាងក្រៅផ្លូវ ។

កម្លាំងសមត្ថកិច្ចបានចុះទៅដល់ទីតាំងកើតហេតុ ធ្វើការឃាត់ខ្លួនបានជនសង្ស័យ ចំនួន ០៣នាក់ នៅក្នុងរថយន្ត ១គ្រឿង ម៉ាក MERCEDES BENZ រីឯជនសង្ស័យ ១នាក់ដែលនៅក្នុងរថយន្ត ម៉ាក TUNDRA បានរត់គេចខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ បន្ទាប់មកសមត្ថកិច្ចបានស្ទូចរថយន្ត ម៉ាក TUNDRA មករក្សាទុកបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ចំណែករថយន្ត២ ទៅ ៣គ្រឿងទៀត ដែលជាបក្ខពួករបស់ជនសង្ស័យបានបើករត់គេចខ្លួនបាត់ ។

មន្រ្តីនគរបាលក្រុងព្រះសីហនុ បានឱ្យដឹងថា ៖ ជនរងគ្រោះឈ្មោះ Yu Liang ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរអ្នករកស៊ី ស្នាក់នៅភូមិ៦ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ជនសង្ស័យ០៤នាក់ ៖ ១-ឈ្មោះ Jin KaiBin ហៅ Lin Yi ឬក៏ Xiao Bin ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិន មុខរបរសន្តិសុខ ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ២-ឈ្មោះ Wang Ying ហៅ អាយន្តហោះ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន មុខរបរសន្តិសុខ ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។ ៣-ឈ្មោះ Yang QianJun ហៅ Ta Jing ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន មុខរបរសន្តិសុខ ស្នាក់នៅភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមជាមួយវត្ថុតាង ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ