ខេត្តមណ្ឌលគិរី ៖ នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចផ្នែកជំនាញប្រឆាំងគ្រឿងញៀន  បានឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

 មន្រ្តីនគរបាលស្រុកកោះញែក បានឲ្យដឹងថា ៖ ជនសង្ស័យចំនួន ០២នាក់ ១-ឈ្មោះ បួ អូន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិជីមាត ឃុំណងឃីលិ ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។ ២-ឈ្មោះ គង់ ចាន់លី ភេទស្រី អាយុ ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។ ជនសង្ស័យទាំង២នាក់ បានធ្វើតេស្តស្វែងរកសារធាតុញៀន ជាលទ្ធផល វិជ្ជមាន ទាំង២នាក់ ។

 

ក្នុងនោះសមត្ថកិច្ចបានកំណត់នៅមុខសញ្ញាជនសង្ស័យចំនួន០២នាក់ក្នុងករណីប្រើប្រាស់នូវសាធាតុញៀនដោយខុសច្បាប់ជនសង្ស័យមាន ព្រមទាំងបានដកហូត វត្ថុតាងរួមមាន ៖ជញ្ជីងថ្លឹង​ថ្នាំញៀន​ចំនួន ០២គ្រឿង គ្រាប់កាំភ្លើងអាកា៤៧ ចំនួន ៥០គ្រាប់ -ឧបករណ៍កែឆ្នៃសម្រាប់ជក់ថ្នាំញៀន និងថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន ។

 

​បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ខាងលើ រួមទាំងវត្ថុតាងត្រូវបានកម្លាំងសមត្ថជំនាញ នៃអធិការដ្ឋានន​គរ​បាលស្រុកកោះញែក ប្រគល់ទៅការិយាល័យជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ