ភ្នំពេញ៖ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើដៃវាយលើផ្ទៃមុខ និងប្រើដែកទំពួកសំរាប់ព្យួរខោ​អាវ​វ៉ៃលើ​កូន​ស្រីចិញ្ចឹម ត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី១ បង្ក្រាបឃាត់ខ្លួន​នៅថ្ងៃទី២៣ ខែឧស​​ភា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូទី១ នៃ​​អធិការដ្ឋាននគរបាលខណ្ឌ​ទួល​​គោកបានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យម្នាក់នៅចំណុចមុខ​ផ្ទះ​លេ​​ខ១៣Eoផ្លូវលេខ២១៩ ក្រុមទី​២២ ភូមិ០៣ សង្កាត់ផ្សារដេប៉ូទី១ខណ្ឌទួលគោក រាជធានីភ្នំពេញ ពាក់​ព័ន្ធ​ករណីប្រើដៃវាយលើផ្ទៃមុខ និងប្រើដែកទំពួកសំរាប់ព្យួរខោអាវវ៉ៃលើក្មេងស្រី ប្រព្រឹត្តកាលពីថ្ងៃ​ទី​២០ ខែឧសភា ឆ្នាំ២០២២។

 ជនសង្ស័យដែលត្រូវជាម្តាយចិញ្ចឹម ឈ្មោះ ចាន់ ធីតា ហៅធីតា ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់កាហ្វេ ស្នាក់នៅផ្ទះលេខ១៣Eo ផ្លូវលេខ២១៩ ក្រុមទី២២ ភូមិ០៣ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ម្តាយ​ ឈ្មោះ កេង សុភា ភេទស្រីអាយុ៣៦ឆ្នាំ ជនជាតិខែ្មរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះជួល​ផ្លូវលំ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាម្ដាយ​ង្កើតក្មេងស្រីរងគ្រោះ។

បច្ចុ​ប្បន្ន​ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនបណ្តោះ​អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី។ ចំណែកក្មេងស្រីរងគ្រោះ សមត្ថកិច្ចបានប្រគល់​​ជូនមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ និងមន្ទីរសង្គមកិច្ចរាជធានីភ្នំពេញ ដើម្បីបញ្ជូនក្មេងស្រីរងគ្រោះទៅព្យាបាលនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ក្រោមការថែទាំ​ជា​បណ្ដោះ​​សន្នរបស់អង្គការមិត្តសំឡាញ់៕SP

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ