ព្រះសីហនុ ៖ជនដៃដល់ជនជាតិចិនម្នាក់ និង សង្ស័យជាឃាតករ កាលពីថ្ងៃ ទី ៤ ខែ សីហា ឆ្នាំ ២០២២ ត្រូវបានចៅក្រមស៊ើបសួរ នៃ សាលាដំបូងខេត្តព្រះសីហនុ ចាប់ខ្លួន និង បញ្ជូនខ្លួន ទៅឃុំខ្លួនបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារ ដើម្បីរង់ចាំ ធ្វើសវនាការ តាមនីតិវិធីច្បាប់ ជាប់ពាក់ព័ន្ធការបាញ់ សម្លាប់បុរសចិនចំនួន២នាក់ នៅក្នុងត្លុកឈាម និងបណ្តាលឲ្យ រងរបួសបុរសចិន ធ្ងន់ម្នាក់ទៀត ប្រព្រឹត្ត នៅក្នុងខេត្តព្រះសីហនុ កាលពីយប់ថ្ងៃសៅរ៍ ទី ៣០ ខែ កក្កដា ឆ្នាំ ២០២២ រួចគេចខ្លួន។

យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួន របស់តុលាការ បានឱ្យដឹងថា: ជនត្រូវចោទរូបនេះ មាន ឈ្មោះ ZHENG YINGFEI ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ។

ជនជាប់ចោទ ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ: ឃាតកម្ម និង ប្រើប្រាស់អាវុធខុសច្បាប់ និងអាច ប្រឈមនឹងការជាប់គុក រហូត១៥ ឆ្នាំ ប្រសិនបើ តុលាការរកឃើញ ពីរុទ្ធភាព ដូចបទចោ ទប្រកាន់របស់គាត់។

ជនត្រូវចោទឈ្មោះ ZHENG YINGFEI ត្រូវបានចាប់ឃាត់ខ្លួន ជាមួយនឹង ជនជាតិចិនសង្ស័យ ចំនួន ២នាក់ ទៀត មានឈ្មោះ ឈ្មោះ DU CHONG ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ។ និង ម្នាក់ទៀត ឈ្មោះ XIONG ZHENG ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិចិន ស្នាក់នៅភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ កាលពីថ្ងៃទី ៣១ ខែ កក្កដា ឆ្នាំ ២០២២ នៅក្រុងព្រះសីហនុ បន្ទាប់មានការផ្ទុះអាវុធ បណ្តាលឲ្យ មានបុរសចិនចំនួន ២នាក់ ត្រូវស្លាប់ និង ម្នាក់ទៀត ត្រូវរងរបួស នៅចំណុចកើតហេតុ ខាងលើ។

ក៏ប៉ុន្តែ បន្ទាប់ពីការស៊ើបអង្កេត និង ស្រាវជ្រាវយ៉ាងល្អិតល្អន់ របស់សមត្ថកិច្ចនគរបាលជំនាញ, ជនសង្ស័យ២នាក់ ត្រូវបានដោះលែងវិញ ដោយ តំណាងអយ្យការ ដោយសារតែ ពួកគេ មិនបានជាប់ពាក់ព័ន្ធនឹង ការបាញ់សម្លាប់ ជនរងគ្រោះចិន ទាំង៣នាក់ ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ