កូរ៉េខាងត្បូងប្រកាសអាសន្នព្យុះទីហ្វុងខ្លាំងបំផុតមិនធ្លាប់មាន ខណៈរាជរដ្ឋាភិបាលហាមមិនឱ្យបើកអាជីវកម្ម សាលារៀន ជើងហោះហើរ
កូរ៉េខាងត្បូង៖ ព្យុះទីហ្វុង Hinnamnor គ្រោងនឹងបោកបក់ចូលប្រទេសកូរ៉េខាងត្បូង ខណៈដែលការប្រកាសអាសន្នត្រូវបានបង្កើនដល់កម្រិតខ្ពស់បំផុតនៅថ្ងៃច័ន្ទ ដោយបង្ខំឱ្យអាជីវកម្ម និងសាលារៀនមួយចំនួនត្រូវបិទ ហើយជើងហោះហើរមួយចំនួនត្រូវលុបចោល។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានRT នៅថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២២។
ក្នុងនោះ ការព្រមានត្រូវបានចេញសម្រាប់ Gwangju, Busan, Daegu និង Ulsan ល្បឿនខ្យល់ 33km/h (20.5mph) ត្រូវបានកត់ត្រានៅភាគខាងត្បូងនៃប្រទេស ខណៈដែល Hinnamnor ត្រូវបានគេរំពឹងថានឹងទៅដល់កំពង់ផែ Busan នៅព្រឹកថ្ងៃអង្គារ។ ។
ក្រុមហ៊ុនអាកាសចរណ៍ Korean Air Lines បានលុបចោលជើងហោះហើរភាគច្រើនទៅកាន់កោះ Jeju ដែលជាកន្លែងព្យុះទីហ្វុងវាយប្រហារកាលពីចុងសប្តាហ៍ ខណៈដែលក្រុមហ៊ុន Hyundai Heavy Industries ក្រុមហ៊ុន Daewoo Shipbuilding និង Samsung Heavy Industries ទាំងអស់បានប្រកាសផ្អាកប្រតិបត្តិការចាប់ពីថ្ងៃអង្គារ៕SP