ប្រទេសប៉ូឡូញ៖ ព្យុះ Aurore ដ៏កំណាចបានបក់បោកពាសពេញផ្នែកខ្លះនៃទ្វីបអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ ដោយបានសម្លាប់មនុស្ស 4 នាក់នៅក្នុងប្រទេសប៉ូឡូញ និងបណ្តាលឱ្យមានការខូចខាត និងការរំខាននៅទូទាំងទ្វីបដ៏ធំមួយ។

យោងតាមរបាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយប៉ូឡូញ តំបន់ដែលរងគ្រោះខ្លាំងបំផុតគឺនៅជុំវិញទីក្រុង Wroclaw ភាគខាងលិច ជាកន្លែងដែលខ្យល់កន្ត្រាក់ខ្លាំង បានធ្វើឱ្យ អ្នកបើកបរថយន្តម្នាក់ស្លាប់ភ្លាមៗនៅពេលដែលខ្យល់ខ្លាំងមួយបានបោកបក់ឡានរបស់គាត់ចេញពីផ្លូវ ឯជាងសំណង់ម្នាក់ស្លាប់យ៉ាងអាណោចអាធ័មនៅពេលជញ្ជាំងផ្ទះដែលកំពុងសាងសង់បានបាក់រលំសង្កត់

។និងដើមឈើមួយដើមបានបោកបក់មកលើរថយន្តដែលដឹកមនុស្ស២នាក់ ស្លាប់ទាំង២នាក់។

ក្នុងនោះព្យុះនេះ បានធ្វើជញ្ជាំងបេតុងមួយបានដួលរលំនៅក្នុងរដ្ឋធានីវ៉ារស្សាវ៉ា ធ្វើឱ្យស្ត្រីម្នាក់រងរបួសកំពុងសម្រាកនៅមន្ទីរពេទ្យ។

ព្យុះនេះក៏បានធ្វើឱ្យបារាំង រងគ្រោះមិនធម្មតាដែរ ដោយផ្ទះប្រហែល៤០,០០០ខ្នងត្រូវបានកាត់ផ្តាច់ចរន្តអគ្គិសនី។ព្យុះនេះ បានធ្វើដំណើរទៅកាន់អាល្លឺម៉ង់ដោយត្រូវបានហៅថាព្យុះ Ignatz ដែលមានកម្លាំងខ្យល់១០០គីឡូម៉ែត្រក្នុងមួយម៉ោង។នៅភាគខាងកើតនៃអាល្លឺម៉ង ផ្ទះប្រហែល៥ម៉ឺនខ្នង បានរងការកាត់ផ្ទាច់ចរន្តអគ្គិសនីប្រើប្រាស់ ហើយផ្លូវរថភ្លើង ត្រូវផ្អាកដំណើរការ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ