អូស្ត្រាលី៖ ពួកយើងបានដឹងច្បាប់ពីគ្រោះថ្នាក់ បង្កឡើងពីបញ្ហាបម្រែបម្រួលអាកាសធាតុ ប៉ុន្តែបច្ចុប្បន្នទីភ្នាក់ងារអភិរក្សឈានមុខគេមួយបានអះអាងថា តំបន់ផ្កាថ្ម Great Barrier Reef របស់អូស្ត្រាលី និងតំបន់បេតិកភណ្ឌពិភពលោករាប់សិបកន្លែងផ្សេងទៀត របស់អង្គការសហប្រជាជាតិ ប្រឈមនឹងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដោយសារឥទ្ធិពលមួយនេះ។

យ៉ាងណាក៏ដោយ បញ្ហាបម្រែបម្រួលអាកាសធាតុ ដែលមានផលប៉ះពាល់ដល់ភ្នំទឹកកកដែរនោះ ធ្វើឲ្យមានភ្លើងឆេះព្រៃ គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតកើនឡើងច្រើនជាងមុន ហើយថែមទាំងធ្វើឲ្យប្រែពណ៌ផ្កាថ្ម ពោលគឺធ្វើឲ្យប៉ះពាល់ដល់តំបន់បេតិកភណ្ឌប្រឈម ៨៣កន្លែងក្នុងចំណោមទីតាំង ២៥២កន្លែងដែលបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌ របស់អង្គការ UNESCO ដែលជាទីភ្នាក់ងារវប្បធម៌របស់អង្គការសហប្រជាជាតិ។ 

គួរបញ្ជាក់ផងដែរថា សហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ ដែលជាទីភ្នាក់ងារបង្កើតឡើងដោយរដ្ឋាភិបាល និងក្រុមសង្គមស៊ីវិលបាននិយាយថា ទីតាំងសម្បត្តិបេតិកភណ្ឌពិភពលោក ១៦កន្លែងរងការគំរាមកំហែងកាន់តែខ្លាំងឡើង ដោយសារតែបម្រែបម្រួលអាកាសធាតុ។ របាយការណ៍របស់ពួកគេបញ្ជាក់ថា តំបន់ផ្កាថ្ម Great Barrier Reef ជាកន្លែងដែលមានការឡើងកម្ដៅមហាសមុទ្រ ការឡើងជាតិអាស៊ីត និងអាកាសធាតុធ្ងន់ធ្ងរបានធ្វើឲ្យបាត់បង់ចំនួនផ្កាថ្ម និងធ្វើឲ្យហិនហោចដល់ចំនួនសត្វសមុទ្រផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ