អាមេរិក៖ ដោយយោងតាមការសិក្សាស្រាវជ្រាវថ្មីមួយបានបង្ហាញឱ្យដឹងថា ដែនដីសហរដ្ឋអាមេរិកអាចនឹងកើនឡើងនូវកំដៅរហូតដល់ទៅកំរិត៥២អង្សាសេ នៅឆ្នំា២០៥៣ខាងមុខ អាចនឹងធ្វើឱ្យប៉ះពាល់ដល់ផ្ទះសម្បែងនិងប្រជាពលរដ្ឋអាម៉េរិករហូតដល់ទៅ១០០លាននាក់ឯណោះ។

ការរកឃើញទិន្នន័យដ៏សំខាន់ចេញពីកិច្ចការស្រាវជ្រាវនេះគឺបានបង្ហាញ តុល្យភាពនៃកំដៅមានការប្រែប្រួលខ្លំាង រហូតដល់កំរិតមួយដែលគេហៅថា គ្រោះថ្នាក់ធំ មានកំរិតសីតុណ្ហភាពកើនឡើងដល់ទៅ៥២អង្សាសេ ហើយតាមការកាក់ស្មានវាអាចនឹងធ្វើឱ្យមានផលប៉ះពាល់មនុស្សប្រមាណជា៨.១លាននាក់នៅក្នុងឆ្នំា២០២៣ អាចនឹងកើនចំនួនមនុស្សដល់ទៅ១០៧លាននាក់នៅក្នុងឆ្នំា២០៥៣ខាងមុខ តួលេខនេះកើនឡើងដល់ទៅ១៣ខ្ទង់។

វិធីសាស្រ្តនៃកិច្ចការស្រាវជ្រាវបានលាតត្រដាងឱ្យ ដឹងបន្ថែមទៀតថា ការប្រើប្រាស់ឧបករណ៍ឧណ្ហភូមិ រួមទំាងតាមរយៈផ្កាយរណបពីផ្ទៃខាងលើរបស់ផែនក៏ត្រូវបានគេរាប់បញ្ចូល រួមទំាងការប្រើប្រាស់សំណាកទិន្នន័យដែលគេធ្លាប់ប្រមូលបានចេញពីការវាស់វែងឧណ្ហភូមិបរិយាកាសនៅចន្លោះឆ្នំា២០១៤ ហើយនឹងឆ្នំា២០២០។

គួររំលឹកផងដែរថា ក្រុមប្រឹក្សាអន្តររដ្ឋាភិបាលស្តីពីការប្រែប្រួលបរិយាកាស ធ្លាប់បានដាក់ចេញនូវទស្សនវិស័យ ដោយជម្រុញឱ្យមានការកាត់បន្ថយកំរិតការបញ្ចេញកាបោនដាយអុកស៊ីដឱ្យបានជាអតិផរណានៅពាក់កណ្តាលសតវត្សរ៍នេះ ហើយនិងជម្រុញបន្តឱ្យដល់កំរិតសូន្យនៅឆ្នាំ២១០០ខាងមុខ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ