អាមេរិក៖ បន្ទាប់ពីការត្រៀមរៀបចំខ្លួនជាច្រើនថ្ងៃកន្លងមក ខ្យល់ព្យុះកំបុតត្បូងឈ្មោះ Ian បានចាប់ផ្តើមបោកបក់ ទៅលើឆ្នេរសមុទ្រនៃឈូងសមុទ្រ Florida ជាមួយនឹងកម្លាំងខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំង ។ វត្តមានរបស់ខ្យល់ព្យុះ Ian ក៏បានជម្រុញឱ្យអាជ្ញាធរដាក់បម្រាមដល់អ្នកស្រុកមិនឱ្យចាកចេញក្រៅពីកន្លែងរស់នៅឡើយ ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានCNN នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២២។

មជ្ឈមណ្ឌលជាតិអាម៉េរិកតាមដានខ្យល់ព្យុះ បានឱ្យដឹងថា  តំបន់ភាគខាងកើត ខ្យល់ព្យុះ Ian ស្ថិតនៅចម្ងាយប្រហែល ១៣០ គីឡូម៉ែត្រ ពីភាគនិរតីនៃទីក្រុង Punta Gorda ក្នុងរដ្ឋ Florida ជាមួយនឹងល្បឿនខ្យល់អតិបរមា ២៥០ គីឡូម៉ែត្រក្នុងមួយម៉ោង ។ មជ្ឈមណ្ឌលជាតិរបស់អាម៉េរិកក៏បានកំណត់ថា ខ្យល់ព្យុះ Ian គឺជាព្យុះសង្ឃរាដែលមាន "គ្រោះថ្នាក់ខ្លាំង" កម្រិតទី៤ ។

ក្រុមមន្ត្រីបានជម្រុញឱ្យពលរដ្ឋដែលរស់នៅក្នុងរដ្ឋ Florida យកចិត្តទុកដាក់គោរពតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន។លោកស្រី Deanne Criswell ជាអ្នកគ្រប់គ្រងមកទីភ្នាក់ងារគ្រប់គ្រងគ្រោះអាសន្ន Fema បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានក្នុងទីក្រុងវ៉ាស៊ីនតោនថា "ព្យុះសង្ឃរា Ian នឹងវិវត្តក្លាយជាព្យុះដ៏គ្រោះថ្នាក់មួយ និងគំរាមកំហែងដល់អាយុជីវិតមនុស្សដែលរស់នៅក្នុងតំបន់នោះ" ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ