កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ដែលជាថ្ងៃឈប់សម្រាកថ្ងៃទី១ ក្នុងចំណោមថ្ងៃឈប់សម្រាក ៥ថ្ងៃ ជំនួសថ្ងៃបុណ្យចូលឆ្នាំ នៅទូទាំងប្រទេស កើតមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក សរុប ១២លើក បណ្តាលឲ្យស្លាប់ ៦នាក់ និងរបួស ១២នាក់។ ក្នុងចំណោមអ្នកស្លាប់ទាំង ៦នាក់ គឺជាអ្នកធ្វើដំណើរតាមម៉ូតូ។ នេះបើតាមរបាយការណ៍របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បង្ហាញថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ កើតឡើងច្រើនជាងគេ ដោយសារបើកបរលឿនល្មើសល្បឿនកំណត់ បើកបរមិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ ប្រជែងគ្រោះថ្នាក់ បត់មិនប្រយ័ត្ន និងកត្តាយានយន្ត៕SP