យុវជនម្នាក់ជិះម៉ូតូលឿនជ្រុលបុកនគរបាលមួយរូបកំពុងឈរសម្រួលចរាចរជូនក្បួនថ្នាក់ដឹកនាំកបើកឆ្លងកាត់ បណ្តាលអោយនគរបាលរូបនោះរងរបួសបាក់ភ្លៅខាងស្តាំម្ខាង ចំណែកយុវជនខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួន។

ករណីនេះកើតឡើងតាមបណ្តោយផ្លូវ ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៩នឹង៣០នាទីព្រឹកថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២០ ។

នគរបាលដែលរងរបួសបាក់ភ្លៅមានឈ្មោះ ម៉ាក់ សាម៉ុនសៅរ៍ម៉ា មានឋានៈជាអនុសេនីយ៍ត្រី បម្រេីការនៅប៉ុស្តិរដ្ឋបាលចាក់អង្រែក្រោមនៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ