បើយោងតាមគណនីហ្វេសប៊ុករបស់លោកផែង វណ្ណៈ បានបង្ហោះសារថា ប្រភពច្បាស់ការពីអធិការដ្ឋាននគរបាលខណ្ឌសែន សុខ បានឲ្យដឹងថានៅព្រឹកថ្ងៃទី០៩ខែកក្កដានេះសមត្ថកិច្ចនគរបាលអធិការខណ្ឌបានរៀបចំសំណុំរឿងបញ្ជូនលោកគង់ ខេមរា ចៅក្រមអមសាលាដំបូងខេត្តកោះកុង ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមច្បាប់ពីបទ មនុស្សឃាតដោយអចេតនា។ លោកគង់ ខេមរា គឺជាជនរងគ្រោះដែលចោរឆក់កាបូបលុយកាលពីរសៀលថ្ងៃទី០៨ខែកក្កដា នៅខណ្ឌសែនសុខ បន្ទាប់មកលោកក៏បើកឡានដេញតាមចោរឆក់ និងបានបុកចោរដួលបណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។

គួររំលឹកថាករណីខាងលើនេះស្រដៀងគ្នា នឹងហេតុការណ៍កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ ២០១៨ ដោយស្រីជនជាតិចិនម្នាក់ឈ្មោះថាង យាន បានបើករថយន្តដេញបុកចោរឆក់ម្នាក់ស្លាប់ ត្រូវបានចៅក្រមឃុំខ្លួនដាក់ពន្ធនាគារ ពីបទមនុស្សឃាតដោយអចេតនា៕ Sp

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ