រុស្ស៊ីត្រៀមរៀបចំទីតាំងប្រារព្ធកម្មវិធីផ្លូវការ សម្រាប់ការបញ្ចូលទឹកដីអ៊ុយក្រែនចំនួន៤ ចូលជាមួយសហព័ន្ធរុស្ស៊ី
2 ឆ្នាំ មុន
រុស្សី៖ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន នឹងចូលរួមការចុះហត្ថលេខាជាមួយតំណាង ៤នាក់មកពីទឹកដីអ៊ុយក្រែនរួមមានតំបន់ Donetsk, Luhansk, Zaporizhia និង Kherson ដោយពួកគេនឹងប្រគល់លទ្ធផលប្រជាមតិ ដែលមានបំណងចង់ក្លាយជាផ្នែកមួយរបស់ប្រទេសរុស្ស៊ី ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAFP នៅថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ២០២២។
អាជ្ញាធររុស្ស៊ីបានចាប់ផ្តើមរៀបចំកន្លែងសម្រាប់ព្រឹត្តិការណ៍ មួយ ដើម្បីប្រកាសជាសាធារណៈ អំពីការបញ្ចូលទឹកដីអ៊ុយក្រែនចំនួន៤ ទៅក្នុងប្រទេសរុស្ស៊ីនៅលើទីលានក្រហមនៅកណ្តាលទីក្រុងម៉ូស្គូ រាជធានីនៃប្រទេសរបស់ខ្លួន ។
ការបញ្ចូលទឹកដីជាមួយគ្នាបែបនេះ ធ្លាប់បានកើតឡើងរួច មកហើយនៅតំបន់គ្រីមៀរបស់អ៊ុយក្រែនកាលពីឆ្នាំ2014 ដោយមិនត្រូវបានសហគមន៍អន្តរជាតិទទួលស្គាល់នោះទេ ហើយទឹកដីទាំង4 នេះក៏ត្រូវបានគេរំពឹងថានឹងមិនត្រូវបានទទួលស្គាល់ដូចគ្នាផងដែរ ៕SP